តារា

Him Law ធ្វើពិធីខួបកំណើត ផ្អែមល្ហែមគួរ អោយច្រណែន ជាមួយភរិយា Tavia Yeung

ហុងកុង ៖ ម្សិលមិញនេះគឺជាថ្ងៃខួបកំណើត របស់តារាសម្តែង Him Law ចូលវ័យ៣៤ឆ្នាំ ហើយតារារូបនេះបាន ធ្វើខួបកំណើត យ៉ាងរ៉ូមេនទិកជាមួយ ភរិយារូបស្រស់ Tavia Yeung ។
ព័ត៌មានពី Jaynestar បានអោយដឹងនៅថ្ងៃទី២៩ ខែសីហានេះថា តារាសម្តែងហុងកុង Him Law បានធ្វើពិធីខួបកំណើត ចូលវ័យ ៣៤ឆ្នាំយ៉ាងរីករាយជាមួយ នាងTavia Yeung និងគ្រួសារហើយ តារារូបនេះបានបង្ហោះ រូបភាពជាច្រើនសន្លឹក ក្នុងបណ្តាញសង្គម អោយអ្នកគាំទ្រចូលរួម រីករាយ ជាមួយ ។

ក្នុងចំណោមរូបភាពទាំងនោះ ភាគច្រើនជារូបផ្អែមល្ហែម ជាមួយភរិយាវ័យ៣៨ឆ្នាំ Tavia Yeung ហើយជាមួយរូបភាព Him Law ជាម្ចាស់ខួប បានសរសេរអគុណភរិយា ក្រុមគ្រួសារនិងមិត្តជាច្រើន ដែលចូលរួមជូនពរ ។

គូស្នេហ៍តារាល្បី Him Lawនិង Tavia Yeung បានរៀបការកាលពីខែធ្នូឆ្នាំ២០១៦ ក្រោយទំនាក់ទំនងស្នេហា៤ឆ្នាំ ហើយមក ដល់ ពេលនេះពួកគេមិនទាន់មានកូនទេ ព្រោះការងារសិល្ប:មមាញឹកខ្លាំងពេក ៕
ដោយ៖ ទូច សុខលីដា

Facebook Comments

To Top