Uncategorized

GMAC គ្រោងបង្កើត បណ្តាល័យសិក្សា ក្នុងរោងចក្រ បន្ថែមទៀត

ភ្នំ​ពេញ ៖ ក្នុងគោលបំណង ​ដើម្បីលើកកម្ពស់ការអាន និងការយល់ដឹងរបស់និយោជិត តាមរយៈការ អាន សមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC គ្រោងអនុវត្តគម្រោងទី២ ក្នុងការជ្រើស រើសដៃគូរោងចក្រ១៦បន្ថែមទៀតសម្រាប់ឆ្នាំ២០១៨-២០២១។ យោងតាមការប្រកាសរបស់ GMAC បានឲ្យដឹងថា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បាននិងកំពុងសហការជាមួយអង្កការ SIPAR និងស្ថាប័នពាក់ព័ន្ធធ្វើការលើ គម្រោងមួយដែលមានឈ្មោះថា “បណ្ណាល័យមណ្ឌលសិក្សាក្នុងរោង​ចក្រ”។ កិច្ចសហការនេះធ្វើឡើង ក្នុងគោលបំណងដើម្បីបង្កើនសមត្ថភាព និងចំណេះដឹងទូទៅរបស់​បងប្អូន កម្មករ កម្មការិនីតាមរយៈការអានសៀវភៅ និងការសិក្សានៅកន្លែងធ្វើការ។

គម្រោងនេះគឺជាដំណាក់កាលទី២ នៃកម្មវិធីមួយដែលត្រូវបានអនុវត្ត ដោយជោគជ័យ ចន្លោះឆ្នាំ ២០១៥ ដល់២០១៨។ ដំណាក់កាលទី២នេះមានរយៈពេល៣ឆ្នាំ ចាប់ពីខែកក្កដា ឆ្នាំ២០១៨ រហូតដល់ ខែមិថុនា ឆ្នាំ២០២១។ GMAC បានឲ្យដឹងទៀតថា ក្នុងដំណាក់កាលទី២នេះផងដែរ អង្គការSIPARត្រូវការជ្រើសរើសរោងចក្រជាដៃគូចំនួន ១៦បន្ថែមពីលើ១៨រោងចក្រដែលមានស្រាប់ ដែលត្រូវបានជ្រើសរើសក្នុងដំណាក់កាលទី១នៃគម្រោង។ អាស្រ័យហេតុនេះ បើសមាជិកណាមាន ចំណាប់អារម្មណ៍ចង់ចូលរួមជាមួយគម្រោងនេះ ដើម្បីបង្កើតឲ្យមានបណ្ណាល័យមណ្ឌល សិក្សាក្នុងរោង ចក្រ សូមទំនាក់ទំនងទៅកាន់លោក ស៊ីន សុធា ប្រធានគម្រោង តាមរយៈទូរស័ព្ទលេខ ០១២ ៥១២ ៥២៤ និង អ៊ីមែល Sothea.sin@sipar-cam.org។

ដោយ ៖ ដើមអម្ពិល

Facebook Comments

To Top