សន្តិសុខ និង សង្គម

CSPP ជាសាលារៀនឯកជនទីមួយដែលគិត ដល់សុខភាព ផ្លូវកាយនិងផ្លូវចិត្តរបស់សិស្ស

ភ្នំពេញៈ ដើម្បីសម្រួលនិងកាត់បន្ថយ ការស្តីបន្ទោសដល់កូនៗ ដែលរៀនមិនពូកែឬមិន អាចប្រឡងជាប់ ដោយសារ កត្តាសុខ ភាព ផ្លូវកាយនិងផ្លូវចិត្ត សាលារៀនខូលីងវូដភ្នំពេញ (CSPP) បានសហការជាមួយក្រុមវេជ្ជបណ្ឌិតដែលមាន ឯកទេសផ្នែកកុមារនិងយុវជន ក្រោមអាយុ១៨ឆ្នាំ ឱ្យជួយពិនិត្យនិងតាមដានសុខភាព របស់សិស្សានុសិស្សនៅ CSPP ដោយឥតគិតថ្លៃ។

តាមការបញ្ជាក់ពីក្រុមវេជ្ជបណ្ឌិត ឯកទេស មកពីមន្ទីរសម្រាកព្យាបាលកុមារផ្កាឈូកបានឱ្យដឹងថា កុមារខ្លះមានបញ្ហាភ្នែក ឬរលាកច្រមុះ ឬមានអាចម៍ត្រចៀកច្រើន តែឪពុកម្តាយឬអាណាព្យាបាលពុំបាន ចាប់អារម្មណ៍ ធ្វើឱ្យកុមារទាំងនោះជួបប្ រទះ ការលំបាក ក្នុងការសិក្សា ហើយជាលទ្ធផលពុំអាចធ្វើឱ្យពួកគាត់ ទទួលបាននិទ្ទេសល្អឡើយ រីឯឪពុកម្តាយឬ អាណាព្យាបាល វិញចេះតែគិតបារម្ភថាកូនៗរបស់ខ្លួនរៀនខ្សោយ។

ដូចនេះ ដើម្បីជួយ សិស្សានុសិស្សទាំងអស់ឱ្យ ទទួលបានចំណេះដឹងអប់រំពិតប្រាកដ តាមរយៈគ្រូបង្រៀនឆ្នើមៗគ្រប់កម្រិត និងវិន័យតឹងរឹង CSPPចាប់ផ្តើមបន្ថែម នូវកម្មវិធីថ្មីមួយទៀតគឺ ផ្តល់ការអប់រំការពារសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្តដោយ ឥតគិតថ្លៃ ជាពិសេសអប់រំអំពីការ បរិភោគចំណីអាហារ ឱ្យបានត្រឹមត្រូវ ដើម្បីឱ្យពួកគាត់ មានកាយសម្បទា មាំមួន និងរៀនពូកែ ចាប់ពីឆ្នាំសិក្សាថ្មី ២០១៨-២០១៩ នេះតទៅ។

ទទួលពាក្យចូលរៀនជារៀងរាល់ថ្ងៃ! ចូលរៀន៖ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨! សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់៖
– ទូរសព្ទលេខ៖ ០៧៨ ៦៩០ ២២២/ ០៧០ ៦៩០ ២២២/ ០៩០ ៦៩០ ២២២
– អាសយដ្ឋាន៖ អគារលេខ៥០ ផ្លូវ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ចន្លោះផ្សារមាន់អាំងនិងអង់តែនទួលគោក នៅជាប់អតីតមជ្ឈមណ្ឌលទួលគោក)៕

To Top