អន្តរជាតិ

Breaking news៖ កូរ៉េខាងត្បូង បញ្ជូនប្រេសិតរបស់ខ្លួន ទៅកាន់កូរ៉េខាងជើង ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូល

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅមុនបន្តិចថា នៅថ្ងៃសុក្រុនេះ ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា ខ្លួននឹងបញ្ជូនបេសកជនពិសេសមួយរូបទៅកាន់កូរ៉េខាងជើង នៅថ្ងៃទី៥ ខែកញ្ញាដើម្បីពិភាក្សាគ្នាអំពីពេលវេលានៃការរៀបចំកិច្ចប្រជុំ កំពូលរវាងមេដឹកនាំនៃប្រទេសទាំងពីរ ដេលគេរំពឹងថា នឹងចាប់ផ្តើមនៅចុងខែ ។

អ្នកនាំពាក្យមួយរូបមកពីវិមានខៀវរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បានឲ្យដឹងថា បេសកជនពិសេស ក៏នឹងពិភាក្សា “ការបង្កើតឲ្យមានសន្តិភាព” “ចំណងមេត្រីភាពជាលើកដំបូងនៃអន្តរ-កូរ៉េ” និង”ការលុបបំបាត់នុយកេ្លអ៊ែរ នៅឧបទ្វីបកូរ៉េ” ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលជាលើកដំបូងរវាងលោក ម៉ូន ជេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង និងលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងត្បូង នៅប៉ាន់ម៉ុនជុម នៅក្នុងខែមេសា និងមានកិច្ចប្រជុំកំពូលជាបន្តបន្ទាប់ទៀត ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top