កីឡា

Arsenal អាចនឹងទទួលបាន ម្ចាស់ឧបត្ថម្ថធំបំផុតទី៣ ក្នុងតម្លៃ៣០០លានផោន

បរទេស: The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃអង្គារ ទី២៨ ខែសីហានេះបានឲ្យដឹងថា ក្រុមហ៊ុនសំភារៈកីឡាករដ៏ធំរបស់ពិភពលោក Adidas គ្រោងនឹងចចារដើម្បីក្លាយទៅជាម្ចាស់ឧបត្ថម្ភរបស់ក្លឹបជំនួសឲ្យ Puma ដែលមានកុងត្រាបញ្ចប់ទៅនាចុងរដូវកាលនេះហើយនោះ។

ប្រភពដដែលបានសរសេរទៀតថា ដំណើរការចចារគ្នាកំពុងបន្តនៅឡើយហើយជឿជាក់ថាវានឹងក្លាយទៅជាកិច្ចព្រមព្រៀងជាម្ចាស់ឧបត្ថម្ភគាំទ្រធំបំផុតទី៣ នៅក្នុងពិភពបាល់ទាត់ពិភពលោក ដោយក្នុងនោះចំណាត់ទី១គឺ Adidas ជាមួយនឹងក្លឹប Man United និងធំទី២នោះគឺក្រុមហ៊ុនNIKEជាមួយនឹងក្លឹប Barcelona។

ព័ត៌មាននេះមានភាពច្បាស់លាស់កាន់តែខ្លាំងនៅក្រោយពេល ដែលវិរៈបុរសក្លឹបលោក Ian Wright ធ្លាប់បាននិយាយថាពិតជាមានអារម្មណ៍ សប្បាយរីករាយណាស់ ដែលបានឃើញ Adidas ត្រឡប់មកធ្វើការជាមួយនឹងកាំភ្លើងធំវិញហើយក្នុងនោះគេអាចជឿជាក់បានថា ទំហំកុងត្រាមមានតម្លៃរហូតទៅដល់៣០០លានផោន៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top