ព័ត៌មានជាតិ

​លេងទឹកលើកាំជណ្តើរផ្ទះ ដែលជន់លិច បណ្តាលឲ្យកុមារម្នាក់ លង់ទឹកស្លាប់

ភ្នំពេញ៖ កុមារប្រុស អាយុ៥ឆ្នាំ លេងទឹកនៅលើកាំជណ្តើរ ដែលទឹកទន្លេជន់លិច បានលង់ទឹកស្លាប់ ​កាលពីវេលាម៉ោង៤និង២០នាទី រសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិអន្លង់ទ្រា ឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា សពក្មេងរងគ្រោះមានឈ្មោះ បឿ សុខហេង ភេទប្រុស អាយុ៥ឆ្នាំ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច្ច័យ ហើយបានបញ្ជាក់ថា សពក្មេង រងគ្រោះស្លាប់ ដោយសារលង់ទឹកពិតប្រាកដមែន ហើយក៏បានប្រគល់សព ទៅឪពុកម្តាយ យកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ព្រឿង វិសាល

Facebook Comments

To Top