ព័ត៌មានជាតិ

​ជិះម៉ូតូលឿន​ ទៅបុក​រថយន្ត បណ្តាលឲ្យ រថយន្ត​កិនស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ ​ជិះម៉ូតូ ក្នុងល្បឿនលឿន ចាប់ហ្វ្រាំង មិនទាន់ទៅបុករថយន្ត ត្រូវរថយន្ត​កិនស្លាប់​ នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវ លំបំបែកជាបួន ភូមិត្រពាំង ទួល ឃុំសំរោងលើ ស្រុកអង្គស្នួល។

ជនរងគ្រោះដែលស្លាប់​ឈ្មោះ  វ៉ិត ផល ភេទប្រុស  អាយុ៥១ឆ្នាំ ជាជនជាតិខ្មែរ មានទីលំនៅ ភូមិ ត្រពាំងក្រឡាញ់ ឃុំសំរោងលើ ស្រុកអង្គស្នួល ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1J-0545 ។ ចំណែករថយន្ត​ម៉ាកហ៊ីយ៉ាន់ដាយមាន ពាក់ស្លាក លេខ ភ្នំពេញ 3C-0056 បើកបរដោយជនមិន ស្គាល់អត្តសញ្ញាណ។

នៅមុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូក្នុងល្បឿនលឿនលុះមកដលើកន្លែងកើតហេតុ បានវាក់អឺនឹងរថយន្ត ចាប់ហ្វ្រាំងមិនទាន់បណ្ដាលឲ្យបុក កិនស្លាប់ភ្លាមៗតែម្ដង ។ ភ្លាមៗនោះ អ្នកបើកបររថយន្ត បានរត់គេចខ្លួន បាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះធ្វើការពិនិត្យវាស់វែង រួចយកម៉ូតូនិង រថយន្តទៅ រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី ច្បាប់នៅ ពេលក្រោយ ។ ចំណែកសពជនរងគ្រោះត្រូវសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារ​ ដើម្បីយក ទៅធ្វើបុណ្យតាមប្រពៃណី ៕

Facebook Comments

To Top