តារា

អ្នក Hack រូបស្រាតរបស់នាង Jennifer Lawrence ត្រូវជាប់ពន្ធនាគារ៨ខែ

អាមេរិក៖ បុរសម្នាក់ឈ្មោះ George Garofano អាយុ២៦ឆ្នាំត្រូវកាត់ទោសអោយជាប់ពន្ធនាគារ៨ខែពីបទផ្សំគំនិតទម្លាយរូបស្រាតរបស់តារាសម្តែង Jennifer Lawrence និងនាង Kate Upton ហើយគ្នីគ្នារបស់គេបីនាក់ទៀតត្រូវជាប់ពន្ធនាគារពី១៨ ខែឡើងទៅ ។

សារព័ត៌មាន Hollywoodlife បានអោយដឹងនៅថ្ងៃទី៣០ខែសីហានេះថា George Garofano បានHack ចូលApple iCloud រហូតដល់២៤០ គណនីដើម្បីចែកចាយរឿងផ្ទាល់ខ្លួន និងរូបស្រាត ដែលក្នុងនោះមានជនរងគ្រោះជាតារាល្បីជាច្រើនផងដែររួមទាំងនាង Jennifer Lawrence និងនាង Kate Upton ។ George ដែលលួចយក Hack រូបថតរបស់តារាល្បីទៅចែកចាយក្នុងអ៊ីនធ័រណេតនិងលក់យកលុយពីឆ្នាំ២០១៤ ហើយក្រោយករណីនេះ ធ្វើអោយអ្នកប្រើប្រាស់Apple icloud រាប់ម៉ឺននាក់នាំគ្នាបង្កើនការប្រុងប្រយ័ត្នកាន់តែខ្ពស់ ។

បទល្មើស Hack រូបថតនេះមិនមែនកើតឡើងចំពោះតារាល្បីតែក្នុងឆ្នាំ២០១៤ នោះទេ គឺកាលពីឆ្នាំ២០១២ អ្នក Hack ម្នាក់ត្រូវជាប់ពន្ធនាគារ១០ ឆ្នាំព្រោះលួចរូបថតផ្ទាល់ខ្លួនរបស់តារាសម្តែង Scarlett Johnsson និង Mila មកបង្ហោះក្នុងអ៊ីនធ័រណេត ៕

ដោយ៖ ទូច សុខលីដា

To Top