អន្តរជាតិ

អាមេរិកព្រមានរុស្ស៊ី មិនឲ្យយារយីនាវា ដែលធ្វើដំណើរឆ្ពោះទៅអ៊ុយក្រែន

បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានអំពាវនាវឲ្យរុស្ស៊ីបញ្ឈប់នូវអ្វីដែលខ្លួនហៅថា“ការយារយីការ ដឹកជញ្ជូន អន្តរជាតិ” នៅសមុទ្រ Azov និងច្រកសមុទ្រ Kerch Strait ដោយចោទទីក្រុងមូស្គូថា កំពុងតែព្យាយាមបង្កអស្ថិរភាពដល់អ៊ុយក្រែន។

លោកស្រី Heather Nauert មន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា“ទង្វើរារាំងការធ្វើដំណើរឆ្លងកាត់ តាមសមុទ្ររបស់រុស្ស៊ីនេះ គឺជាឧទាហរណ៍បន្ថែមនៃយុទ្ធនាការកំពុងតែប្រព្រឹត្តទៅរបស់រុស្ស៊ី ដើម្បីធ្វើឲ្យចុះអន់ថយ និងបង្កអស្ថិរភាពដល់ប្រទេស អ៊ុយក្រែន និងជាការមិនគោរពចំពោះទំនៀមអន្តរជាតិ”។

យោងតាមប្រភពព័ត៌មានពីកាសែត រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ លោកស្រីបានមានប្រសាសន៍ទៀតថារុស្ស៊ីបានរារាំងកប៉ាល់ ជំនួញតិចបំផុតចំនួន១៦គ្រឿង មិនឲ្យចូលទៅកំពង់ផែអ៊ុយក្រែន ក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ៕

ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top