អន្តរជាតិ

ហ្វាំងឡង់ ដំណើរការ ការិយាល័យ តំណាងទូត ឡើងវិញ នៅប្រទេសអ៊ីរ៉ាក់

Helsinki:ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រទី៣១ ខែសីហានេះ បានឲ្យដឹងថា ប្រទេសហ្វាំងឡង់ បានសម្រេចចិត្តដំណើរ ការស្ថានទូតរបស់ខ្លួនឡើងវិញ នៅក្នុងទីក្រុង បាដាដ ប្រទេសអ៊ីរ៉ាក់ ក្រោយការបិទដំណើរ ការតាំងតែពីឆ្នាំ១៩៩១។

រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ លោក Timo Soini បានប្រាប់ទូរទស្សន៍ Yle ថាទំនាក់ទំនង រវាងប្រទេសអ៊ីរ៉ាក់ និងហ្វាំងឡង់ កំពុងតែមានការកើនឡើង ក៏មានសហគមន៍ ជនជាតិអ៊ីរ៉ាក់ ធំមួយ ដែលមានវត្តមាន នៅក្នុងប្រទេសហ្វាំងឡង់ផងដែរ។

ការបើកស្ថានទូតឡើងវិញ ត្រូវបានទទួលស្គាល់ ដោយកិច្ចប្រជុំគណដ្ឋមន្រ្តី នៅក្នុងកិច្ច ចរចាថវិការបស់ខ្លួន នៅក្នុងសប្តាហ៍នេះ។ចាប់តាំងពីឆ្នាំ២០១៦មកលោក Paivi Laine ជាឯកអគ្គរដ្ឋទូតហ្វាំងឡង់ ដែលកំពុងបម្រើការនៅប្រទេសអ៊ីរ៉ាក់ កំពុងធ្វើការនៅទីក្រុង Helsinki ហើយលោកស្រីបាន ទៅប្រទេសអ៊ីរ៉ាក់ម្តង ក្នុងមួយខែ៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top