អន្តរជាតិ

សេអ៊ូល ៖ គ្មានការលើកលែង ទណ្ឌកម្ម សម្រាប់ការិយាល័យ ទំនាក់ទំនងអន្តរកូរ៉េ

បរទេស៖ក្រសួងការបរទេស កូរ៉េខាងត្បូង បាននិយាយថា ខ្លួនមិនមានគម្រោងស្នើ ឲ្យមាន ការលើកលែងពីទណ្ឌកម្មអន្តរជាតិ សម្រាប់ការិយាល័យទំនាក់ទំនងអន្តរកូរ៉េ នៅទីក្រុង Kaesong ប្រទេសកូរ៉េខាងជើងទេ។

មន្ត្រីនាំពាក្យក្រសួង លោក Noh Kyu-duk បាននិយាយថា សម្ភារៈដែលត្រូវបញ្ជូន ពីកូរ៉េខាង ត្បូងទៅកូរ៉េខាងជើង ដើម្បីដំណើរការការិយាល័យនោះ គឺសម្រាប់ការប្រើប្រាស់ របស់មន្ត្រី កូរ៉េខាងត្បូងប៉ុណ្ណោះ ហើយនឹងមិនត្រូវបានរាយការណ៍ ទៅគណៈកម្មាធិការទណ្ឌកម្មកូរ៉េ ខាងជើងរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះទេ។

“ក្នុងពេលបច្ចុប្បន្ននេះ យើងគ្មានគម្រោងស្នើឲ្យមានការលើកលែង ពីគណៈកម្មាធិការ ទណ្ឌកម្មកូរ៉េខាងជើងរបស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិឡើយ”។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ បានរាយការណ៍កាលពីថ្ងៃពុធថា កូរ៉េខាងត្បូង មានគម្រោងដឹកជញ្ជូនប្រេងម៉ាស៊ូត ទៅទីក្រុង Kaesong សម្រាប់ប្រើប្រាស់ម៉ាស៊ីនភ្លើង នៅការិយាល័យទំនាក់ទំនងអន្តរកូរ៉េ ៕

ប្រែសម្រួល ៖ ប៉ាង កុង

 

Facebook Comments

To Top