ព័ត៌មានជាតិ

សាលមហោស្រព NABA នៅណាហ្គាទី២ ផ្តល់ជូនការសម្តែង ចម្រុះពណ៌វគ្គថ្មី

ភ្នំពេញ ៖ ការសម្តែងថ្មីស្រឡាង របស់ណាហ្គាវើលដ៍ ឬព្រឹត្តិការណ៍ សិល្បៈចម្រុះពណ៌វគ្គ២ថ្មី បានមកដល់ហើយនៅសាលមហោស្រព NABA នៅណាហ្គាទី ២ ដែលជាការសម្តែង ដែល អនុញ្ញាតឲ្យ សាធារណជន ចូលទស្សនាដោយសេរីនេះ គឺជាការសម្តែង វគ្គទី២ ដែលផ្តល់ ជូនពីរៀងរាល់ថ្ងៃពុធ រហូតដល់ថ្ងៃអាទិត្យចាប់ពីរាត្រីថ្ងៃស្អែករហូតដល់ថ្ងៃទី២៣ ខែកញ្ញា លោកអ្នក នឹងក្លាយជាទស្សនិកជនដំបូង ដែលមកទស្សនាការសម្តែង ដ៏ប្លែកអស្ចារ្យនេះ នៅណាហ្គាទី ២!

ព្រឹត្តិការណ៍សិល្បៈចម្រុះ ពណ៌វគ្គទី ២ នេះ ចូលរួមសម្តែងដោយអ្នកសម្តែង អន្តរជាតិដ៏មាន ទេពកោសល្យមកពីប្រទេសកម្ពុជា រុស្ស៊ី កូឡុំប៊ី តៃវ៉ាន់ ម៉ុងហ្គោលី និងហ្វីលីពីននៅក្នុង សាលមហោស្រពបច្ចេកវិទ្យាវីដេអូ 3D mapping ដំបូងគេបង្អស់នៅកម្ពុជា! ក្រៅពីការ សម្តែងសិល្បៈដ៏អស្ចារ្យ ក៏មានការសម្តែងចម្រៀង បែបក្លាស៊ីកដ៏ទាក់ទាញផងដែរ ដែលនឹង ធ្វើឲ្យទស្សនិកជនគ្រប់វ័យ ទទួលបាននូវអារម្មណ៍ រំភើបរីករាយ មិនអាចបំភ្លេចបាន!

ឆាកសម្តែងថ្មី របស់ណាហ្គាវើលដ៍វគ្គ ២ នេះ ត្រូវបានតុបតែងតាមរចនាបថដ៏ទាន់សម័យ ខណៈអ្នកសម្តែងមកពីប្រទេសរុស្ស៊ីពីររូប នឹងបង្ហាញនូវការ សម្តែងជាមួយភ្លើង អិលអ៊ីឌី ចម្រុះពណ៌ដ៏ប្លែកដែលអ្នកមិនធ្លាប់ឃើញពីមុន! ការសម្តែងដែលមាន ៤៥ នាទីនេះ ចាប់ ផ្តើមពីម៉ោង ៧:៣០ យប់ ពីរៀងរាល់ថ្ងៃពុធដល់អាទិត្យ នៅសាលមហោស្រព NABA ដែលបើកទ្វារស្វាគមន៍ចាប់ពីម៉ោង ៧ យប់ ។ សាលមហោស្រព NABA ផ្តល់ជូនជាង ១.០០០ កៅអីរៀងរាល់រាត្រី មកមុន បានមុន! ទស្សនាដោយសេរី!

មុនទស្សនាការសម្តែង វគ្គ ២ នេះ លោកអ្នកអាចមកពិសាប៊ុហ្វេពេលល្ងាច ២ នាក់គិត ១ នាក់ នៅភោជនីយដ្ឋាន 2Pangea (ជាន់ទី ២ ណាហ្គាទី ២) នៅជាប់សាលមហោស្រព NABA ចាប់ពីម៉ោង ៥:៣០ ល្ងាចដល់ ៧:៣០ យប់ ។ ៣៣ ដុល្លារប៉ុណ្ណោះសម្រាប់ ២ នាក់! សូម អញ្ជើញ មកពិសា ប៊ុហ្វេអន្តរជាតិ និងគ្រឿងសមុទ្រ នៅភោជនីយដ្ឋាន ប៊ុហ្វេវែង ជាងគេក្នុង រាជធានីភ្នំពេញ ។  រីករាយតាមចិត្ត!

ហើយបន្ទាប់​ពីទស្សនាការសម្តែង ពុកម៉ែបងប្អូនទាំងអស់ អាចទៅញ៉ាំការ៉េមនៅ ភោជនីយ ដ្ឋានក្រោមដី Food Pavilion (ជាន់ក្រោមដី ណាហ្គាទី ២) តម្លៃ ១ ដុល្លារប៉ុណ្ណោះក្នុង មួយស្លាប ព្រា ឬទៅជាវនំសែនព្រះខែនាំលាភកំពូល រសជាតិរបស់ណាហ្គាវើលដ៍ នៅភោជនីយដ្ឋាន ចិនឈ្នះពានរង្វាន់លំដាប់ពិភពលោក Fortune Palace និង Hall of Golden Chimes ក៏បាន ។

នំសែនព្រះខែដែលណាហ្គាវើលដ៍ដាក់លក់ មានរសជាតិ គ្រាប់ឈូកស រសជាតិស្លឹកតើយ ព្រមទាំងរសជាតិថ្មី ដូចជា រសជាតិពោត និងរសជាតិក្រូចឃ្វិចជាមួយ សណ្តែកក្រហម ដែលគ្មាន ស៊ុត ឬមានស៊ុតពីរ និងត្រូវបានវេចខ្ចប់ ក្នុងប្រអប់ពណ៌មាន ដ៏ស្រស់ស្អាតជាកាដូ ដ៏ស័ក្តិសមបំផុតសម្រាប់ក្រុមគ្រួសារ មិត្តភ័ក្តិ ដៃគូពាណិជ្ជកម្ម និងអ្នកជាទីស្រឡាញ់របស់អ្នក ។ សូមជាវនំសែនព្រះខែឲ្យបានមុនថ្ងៃទី ១៤ កញ្ញា ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេស ២០% ឬទទួលបានការបញ្ចុះតម្លៃ ៣០% សម្រាប់ការកម្ម៉ង់នំ ៥០ ប្រអប់ ឬលើសពីនេះ ។ ទទួលយកនូវបទពិសោធន៍ដ៏រីករាយ ក្នុងឱកាសបុណ្យសែនព្រះខែ នៅណាហ្គាវើលដ៍!  ៕

ដោយ ៖លី ភីលីព

Facebook Comments

To Top