អន្តរជាតិ

សហរដ្ឋអាមេរិកបន្តដាក់បម្រាម លើការធ្វើដំណើរទៅកូរ៉េខាងជើង រយៈពេលមួយឆ្នាំទៀត

បរទេស៖ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបន្តធ្វើការដាក់បម្រាម មិនឲ្យពលរដ្ឋអាមេរិកធ្វើដំណើរទៅ ប្រទេសកូរ៉េខាងជើង សម្រាប់រយៈពេលមួយឆ្នាំទៀត ដោយលើកឡើងពីភាពគ្រោះថ្នាក់។

យោងតាមប្រភពព័ត៌មានពីកាសែតសហរដ្ឋអាមេរិក UPI ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងថា ក្រសួងការបរទេសអាមេរិក បានដាក់បម្រាមនោះ ឲ្យមានប្រសិទ្ធភាពជាធរមាន រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីក្រសួងការបរទេសអាមេរិកមួយរូប បាននិយាយដូច្នេះថា“សុវត្ថិភាពនិងសន្តិសុខរបស់ពលរដ្ឋអាមេរិកនៅ នាយសមុទ្រ គឺជាអាទិភាពដ៏ខ្ពស់បំផុតមួយរបស់យើង ហើយបម្រាមមិនឲ្យធ្វើដំណើរទៅកូរ៉េខាងជើង នៅតែស្ថិតនៅជាធរមាន”៕

ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top