អន្តរជាតិ

លោក ត្រាំ គម្រាមដក អាមេរិកចេញ ពីអង្គការពាណិជ្ជកម្ម ពិភពលោក

បរទេស៖ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នាពេលថ្មីៗនេះ ក្នុងបទសម្ភាសន៍ជាមួយ ទីភ្នាក់ងារសារ ព័ត៌មាន Bloomberg Newsបានគម្រាមដកអាមេរិក ចេញពីអង្គការពាណិជ្ជកម្ម ពិភពលោក ប្រសិនបើពួកគេមិន ធ្វើការអភិវឌ្ឍថ្ម។

យោងតាមកាសែត រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នំា២០១៨ បានឲ្យដឹងថា ការដកអាមេរិកចេញនេះ នឹងអាចធ្វើឲ្យប៉ះ ពាល់ដល់មូលដ្ឋានគ្រឹះនៃប្រព័ន្ធជំនួញសកលទំនើប ដែលសហរដ្ឋអាមេរិក មានតួនាទីក្នុងការ បង្កើតឡើង។

លោក ត្រាំ បានមានប្រសាសន៍យ៉ាងដូច្នេះថា “ប្រសិនបើពួកគេមិនអភិវឌ្ឍថ្មីទេ ខ្ញុំនឹងដកចេញពីអង្គការ ពាណិជ្ជកម្មពិភពលោក”។

គួរបញ្ជាក់ថា លោក ត្រាំ បានត្អូញត្អែថា សហរដ្ឋអាមេរិក ត្រូវបានគេប្រព្រឹត្តមិនស្មើភាព នៅក្នុងពាណិជ្ជកម្មសកល ហើយបានស្តីបន្ទោសអង្គការ ពាណិជ្ជកម្មពិភពលោក ថាបានអនុញ្ញាតឲ្យរឿងបែបនោះ កើតមានឡើង។ លោកក៏បានព្រមាន ផងដែរថា លោកអាចនឹងចាត់វិធានការប្រឆាំងអង្គការ ពិភពលោកនេះ ប៉ុន្តែលោកមិនបានបញ្ជាក់ ឲ្យច្បាស់ថា នឹងចាត់វិធានការ បែបណានោះទេ៕

ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top