X

រុស្ស៊ីព្រមានសហរដ្ឋអាមេរិក មិនឲ្យធ្វើការ ឈ្លានពានខុស ច្បាប់ ប្រឆាំងប្រទេសស៊ីរី

បរទេស៖ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ នៅសហរដ្ឋអាមេរិក លោក Anatoly Antonov បានមានប្រសាសន៍ថា លោកទើបបានប្រាប់ មន្ត្រីអាមេរិក នៅដើមសប្ដាហ៍នេះថា ទីក្រុងមូស្គូមានក្តីព្រួយបារម្ភ ជុំវិញសញ្ញាដែលសហរដ្ឋអាមេរិក កំពុងត្រៀមធ្វើការវាយ ប្រហារថ្មី ទៅលើប្រទេសស៊ីរី។

យោងតាមប្រភពព័ត៌មានថ្មីមួយ ពីកាសែត រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងថា ក្រៅពីនោះ លោក Anatoly Antonov ក៏បានធ្វើការព្រមានផងដែរថា ប្រទេសរុស្ស៊ី ប្រឆាំងនឹងការឈ្លានពាន ដែលគ្មានមូលដ្ឋាននិងមិន ស្របច្បាប់ ទៅលើស៊ីរី។

ស្ថានទូតរុស្ស៊ី បាននិយាយក្នុង សារបង្ហោះលើគេហទំព័រហ្វែសប៊ុកមួយ របស់ខ្លួនថា លោក Antonov នៅសប្ដាហ៍នេះ បានជួបជាមួយមន្ត្រីសហរដ្ឋអាមេរិក ដែលរួមមានទាំងលោក James Jeffrey តំណាងពិសេសសម្រាប់ ប្រទេសស៊ីរីផងដែរ៕

ប្រែសម្រួល៖ប៉ាង កុង

Facebook Comments