តារា

ភ្ញាក់ព្រឺត ហ៊ិន ច័ន្ទនីរ័ត្ន បង្ហោះសារថា ខ្ញុំបានសម្រេចក្តី សុបិន្តហើយ

ភ្នំពេញៈ ពិធីការិនីទូរទស្សន៍ និងតារាសម្តែង ស្រស់ឆើតឆាយកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហើរថា «ខ្ញុំបាន សម្រេចក្តីសុបិនហើយ!»ធ្វើឲ្យទស្សនិកជនស្មានទៅលើរឿងគូស្រក ខណៈសាម៉ីខ្លួនបដិសេធមិនហ៊ាន បង្ហើបនៅឡើយ ។

គ្រាន់តែបង្ហោះសារគ្មានរូបភាពភ្ជាប់បែបនេះ កាន់តែបង្កការភ្ញាក់ផ្អើល និងកើនការទទូចសួរនាំពី មហាជន និងមិត្តភក្តិ របស់តារាស្រីពិធីការិនីទូរទស្សន៍បាយ័ន ដែលមានរូបសម្ផស្សនៅតែស្រស់ស្អាត កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ដោយចង់ដឹងយ៉ាងខ្លាំងថា៖ «តើកញ្ញា ច័ន្ទនីរ័ត្ន បានសម្រេចក្តីសុបិនអ្វីទៅហ្ន? ឬមួយនាងបានសម្រេចក្តីស្នេហ៍ ដោយទទួលបានម្ចាស់បេះដូងគាប់ចិន្តាខ្លួនទេដឹង?»។

តារាស្រីរូបស្រស់សាច់ខ្ចី កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានឲ្យដឹងថា នេះគ្រាន់តែជាសារនិយាយពីរឿងផ្ទាល់ខ្លួន របស់នាងខ្ញុំទេតើ! អត់មានអ្វីធំដុំផងហ្នឹង នាងខ្ញុំពិតជាមិនអាចជម្រាបទៅបងបានទេ ព្រោះវាជារឿង ផ្ទាល់ខ្លួន។ ហើយរឿងថាមានម្ចាស់បេះដូងស្អីនោះក៏គ្មានដែរបង! តែប្រសិនបើមានមែន ក៏នាងខ្ញុំ មិនថតរូបបង្ហោះ ឬទម្លាយឲ្យគេដឹងនោះឡើយព្រោះជារឿងឯកជនរបស់ខ្ញុំ ។

សូមជម្រាបថា ក្រៅពីល្បីរឿងកំណត់តម្លៃខ្លួនថតកុនមួយរឿងតម្លៃ ៥ ពាន់ដុល្លារ បើមិនបានពុំព្រម ថតមកនោះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន មកល្បីរឿងថា នាងកំពុងតែខំហាត់បន្សាំខ្លួន និងពង្រឹងសមត្ថភាព មួយទៀតដើម្បីប្រែក្លាយខ្លួនឲ្យទៅជាតារាចម្រៀង បន្ថែមទីផ្សារនៃវិស័យសិល្បៈផងដែរ៕

ដោយ​ ៖ ពេជ្រ វីរៈ

Facebook Comments

To Top