អន្តរជាតិ

ភរិយា លោកនាយករដ្ឋមន្ត្រី អ៊ីស្រាអ៊ែល កំពុងរងការចោទប្រកាន់ថា មានពាក់ព័ន្ធទៅនឹងករណី សូកប៉ាន់ជាច្រើន

យេរូសាឡឹម : ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី៣១ ខែសីហានេះ បានឲ្យដឹងថាភរិយា របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ត្រូវបានគេសង្ស័យថា បានទទួល សំណូក ក្នុងករណីពុករលួយដែលពាក់ព័ន្ធនឹងស្វាមី របស់គាត់ផង និងក្រុមហ៊ុនទូរគមនាគមន៍ ដ៏ធំបំផុតរបស់ អ៊ីស្រាអែលផង។

មន្ត្រីប៉ូលិសម្នាក់បានប្រាប់តុលាការឧទ្ធរណ៍នាទីក្រុង Tel Aviv ថាប្រពន្ធរបស់លោក Netanyahu គឺ លោកស្រី Sara ត្រូវបានគេសង្ស័យថា បានទទួលសំណូកជាច្រើន។

វាជាលើកដំបូងហើយដែលប៉ូលីស បានប្រកាសជាសាធារណៈ នូវការសង្ស័យប្រឆាំងនឹងលោកស្រី Sara Netanyahu ដែលត្រូវបានសួរចម្លើយជាច្រើនដង នៅក្នុងការស៊ើបអង្កេតឧក្រិដ្ឋកម្ម។

កាលពីខែកុម្ភៈកន្លងមកប៉ូលីស បាននិយាយថា មិនមានភស្តុតាងគ្រប់គ្រាន់ ដើម្បីចោទប្រកាន់លោក នាយករដ្ឋមន្ត្រីទៅនឹងការស៊ី សំណូកការ លួចបន្លំនិងការទុកចិត្តលើករណីពីរករណីឡើយ។ ទោះបីជា យ៉ាងណាក៏ដោយអគ្គព្រះរាជអាជ្ញាអ៊ីស្រាអ៊ែល Avichai Mandelblit នៅតែសម្រេចចិត្តថា ត្រូវដាក់ ពាក្យបណ្តឹងឬទម្លាក់ចោលករណីនេះ៕

Facebook Comments

To Top