កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះថា ព្រះមហាក្សត្រម៉ាឡេស៊ី ព្រះបាទ Sultan Muhammad V បានលុបចោលព្រះរាជ ពិធីប្រារព្វបុណ្យចម្រើនព្រះជន្ម ជាផ្លូវការ រួមទាំងព្រះរាជលាងសាយ ភោជផងដែរ ។
ព្រឹត្តិការណ៍ទំាងពីរនេះ នឹងជំនួសមកវិញ ដោយបង្វែរថវិកាចូលរដ្ឋាភិបាល សម្រាប់កម្មវិធី Tabung Harapan Malaysia ដែលបានប្រកាស ដោយអ្នកជម្រះបញ្ជីនៃព្រះបរមរាជវាំង Wan Ahmad Dahlan Abdul Aziz កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ នេះ ។
មូលនិធិដ៏ស្មោះត្រង់ ក៏ត្រូវបានគេដឹង គឺជា មូលនិធិនៃក្តីសង្ឃឹមរបស់ម៉ាឡេស៊ី ដែលបានរៀបចំឡើងដោយ ក្រុមសមាជិកនៃការចូលរួម វិភាគទានជាប្រាក់បានមកពីសាធារណជន ដើម្បីជួយដល់រដ្ឋាភិបាល់់ ដើម្បីឲ្យរដ្ឋាភិបាលយកទៅដោះបំណុល ។
យ៉ាងណាមិញ ព្រឹត្តិការណ៍ផ្សេងៗ ទៀតជាផ្លូវការ នៅតែផ្សាភ្ជាប់នឹងព្រះរាជពិធីចម្រើនព្រះជន្មរបស់ ព្រះមហាក្សត្រ ដែលនឹងព្រឹត្តទៅនៅថ្ងៃទី៩ ខែកញ្ញា នឹងដំណើរការទៅតាមផែនការ ដែលបានគ្រោងទុក ៕
Facebook Comments
