អន្តរជាតិ

ប្រធានាធិបតី អេហ្ស៊ីប ចាប់ផ្តើមធ្វើដំណើរ បំពេញទស្សនកិច្ច ទៅចិនប៉ារ៉ែន និងអ៊ុយបេគីស្ថាន

Cario : ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី៣១ ខែសីហានេះ បានឲ្យដឹងថា ប្រធានាធិបតី អេហ្ស៊ីបលោក Abdel-Fattah al-Sisi បានចាប់ផ្តើមធ្វើដំណើរ ទៅកាន់ប្រទេសបារ៉ែន កាលពីថ្ងៃ ព្រហស្បតិ៍ ដែលជាផ្នែកមួយ នៃដំណើរទស្សនកិច្ចទៅកាន់ប្រទេស ចំនួនបីដែលរួមមាន ប្រទេសចិន និងអ៊ុយប៊ែគីស្ថានផងដែរ។

លោក Bassam Rady អ្នកនាំពាក្យប្រធានាធិបតីបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Sisi នឹងធ្វើកិច្ចចរចាជាមួយ ព្រះមហាក្សត្រ Al Khalifa និងមន្ត្រីរដ្ឋាភិបាលកំពូល ៗ របស់ប្រទេស បារ៉ែនស្តីពីទំនាក់ទំនងទៅវិញទៅមក និងបញ្ហាតំបន់ដែលមានផលប្រយោជន៍រួមគ្នា។

បន្ទាប់ពីប្រទេសបារ៉ែនលោក Sis នឹងធ្វើដំណើរបន្តទៅកាន់ទីក្រុងប៉េកាំង ដើម្បីចូលរួមកិច្ចប្រជុំកំពូល នៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិនអាហ្វ្រិក (FOCAC) ដែលត្រូវបានគ្រោងធ្វើនៅថ្ងៃទី៣ និង៤ ខែកញ្ញា៕

ប្រែសម្រួល ៖​ ស៊ុនលី

Facebook Comments

To Top