អន្តរជាតិ

ប្រទេសរុស្ស៊ីចាប់ផ្តើមសាកល្បង ឈុតទាហានពិសេស “Robocop” សម័យសង្គ្រាម ផ្កាយជាផ្លូវការ

ប្រទេសរុស្ស៊ី៖ប្រទេសរុស្ស៊ីបាន បង្ហាញឈុតទាហានទំនើបពិសេស ដែលធ្វើការ រចនាឡើងផ្តោតនៅលើ សម័យសង្គ្រាមផ្កាយ ឬមន្រ្តីប៉ូលីស មេកានិចប្រឌិតហៅថា ‘RoboCop’ ដើម្បីប្រយុទ្ធប្រឆាំងអ្នកឈ្លានពានប្រទេសខ្លួន នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។

អ្នករចនាឈុតយោធា គំរូដើមអះអាងថា ឈុតនេះប្រើប្រាស់សម្រាប់ទាហាន ថ្មើរជើងដែលអាចបាញ់កាំភ្លើង យន្ដដោយប្រើដៃម្ខាង ។ នៅត្រង់ត្រគាកបង្កើតឡើងពីសារធាតុទីតានី ដើម្បីបង្កើនកម្លាំង ខណៈស្រទាប់នៃគ្រឿងការពាររាងកាយ ធ្វើឡើងដើម្បីការពារ គ្រាប់កាំភ្លើង។

គ្រោងនេះសមនឹងដងខ្លួន និងត្រូវបានធានាសុវត្ថិភាពជុំវិញដងខ្លួនដែលមានទម្ងន់ រហូតដល់៥០ គីឡូក្រាម) ។ វាត្រូវបានបង្កើតឡើង ដោយយោធា TsNiiTochMash របស់ Ratnik-3 បានបង្ហាញវត្តមានវេទិកា កងទ័ព និងបច្ចេកវិជ្ជាយោធា ឆ្នាំ២០១៨នៅទីក្រុងម៉ូស្គូ៕

 

Facebook Comments

To Top