អន្តរជាតិ

ប៉ូលីសអូស្ត្រាលី ចោទប្រកាន់បុរសស្រីលង្កា ពីបទរៀបគម្រោងធ្វើភេរវកម្ម

បរទេស៖ ប៉ូស៊ីលអូស្ត្រាលីបាននិយាយ នៅថ្ងៃសុក្រនេះថា អូស្ត្រាលីទើបចាប់ខ្លួននិងចោទប្រកាន់បុរសស្រីលង្កាម្នាក់ពីបទរៀបគម្រោងវាយប្រហារ ភេរវកម្ម បន្ទាប់ពីបានរកឃើញទីតាំងសម្គាល់ នៅក្នុងទីក្រុងស៊ីដនី ដែលចុះបញ្ជីជាគោលដៅមួយ ក្នុងសៀវភៅកំណត់ត្រារបស់បុរសនោះ។

យោងតាមគេហទំព័រ Yahoo News ចុះផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងថា លោក Mick Sheehy ជាមន្ត្រីប៉ូលីសអូស្ត្រាលីមូយរូប បាននិយាយប្រាប់អ្នកសារព័ត៌មានដូច្នេះថា យោងតាមសៀវភៅកត់ត្រានេះ បុរសស្រីលង្ការូបនោះនឹងមានជាប់ពាក់ព័ន្ធជាមួយក្រុមរដ្ឋឥស្លាម ជ្រុលនិយម។

គួរបញ្ជាក់ថា ប្រទេសអូស្ត្រាលី ដែលជាសម្ពន្ធមិត្តដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិក បានបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចាប់តាំងពីឆ្នាំ២០១៥មក ចំពោះការវាយប្រហារធ្វើឡើងដោយពួសកម្មប្រយុទ្ធក្នុងស្រុក ដែលវិលត្រឡប់មកពីប្រយុទ្ធនៅតំបន់មជ្ឈិមបូព៌ាវិញហើយទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់ បានបង្កើនការត្រួតពិនិត្យយ៉ាងតឹងរឹង៕

ប្រែសម្រួល៖ ប៉ាង កុង

Facebook Comments

To Top