X

នាយករដ្ឋមន្រ្តី ទួលថ្វាយ ព្រះមហាក្សត្រ សុំដាក់ឱ្យមន្ត្រីជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ១០រូបចូលនិវត្តន៍

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទួលថ្វាយព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ស្នើសុំព្រះមហាក្សត្រ ដាក់នាយនគរបាល ជាន់ខ្ពស់ចំនួន១០រូប ឲ្យចូលនិវត្តន៍។

យោងតាមលិខិត របស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងនៅថ្ងៃទី៣១ សីហានេះ ថា នាយនគរបាលជាន់ខ្ពស់ ទាំង១០រូបខាងលើរួមមានៈ នាយឧត្តមសេនីយ៍ ម៉ៅ​ ប៊ុនណារិន, នាយឧត្តមសេនីយ៍ សុខ ផល, នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា, នាយឧត្តមសេនីយ៍ ថោង សំអាត, នាយឧត្តមសេនីយ៍ ផាង ពៅ, នាយឧត្តមសេនីយ៍ មួន សារ៉ន, នាយឧត្តមសេនីយ៍ សួស អង្គារ៍, នាយឧត្តមសេនីយ៍ ជួន សុវណ្ណ, នាយឧត្តមសេនីយ៍ ឯម សំណាង និងនាយឧត្តម សេនីយ៍ លី គឹមឡុង៕

Facebook Comments