ព័ត៌មានជាតិ

ទស្សនាវីដេអូដោយមិនគិតថ្លៃ នៅលើ​ iflix ជាមួយ iflix 3.0 ទាំងជម្រើស FREE និង VIP សម្រាប់លោកអ្នក

ភ្នំពេញ៖ iflix ដែលជាសេវាកម្សាន្តឈានមុខ លើពិភពលោក នៅតាមប្រទេសជាច្រើន កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ បានប្រកាសសម្ពោធ iflix 3.0 ដែលមានរូបរាងថ្មី កម្មវិធីកម្សាន្ត​ ដ៏ពេញនិយម នៅប្រទេសកម្ពុជា ដោយមានការរៀបចំ រចនាថ្មីសន្លាង និងវីដេអូល្អមើល ដែលអាចឲ្យអ្នកប្រើប្រាស់ ទូទៅប្រទេសកម្ពុជា ដោយឥតគិតថ្លៃ។ ពិតមែនហើយ នរណាៗ ក៏ចូលចត្តិរបស់មិនគិតថ្លៃដែរ ។

ចំពោះប្រិយមិត្ត iflix ឥឡូវនេះ លោកអ្នកមានជម្រើស​ ដែលគេចង់មើលកាន់តែច្រើន៖

iflix FREE
កម្មវិធីទស្សនានៅលើ iflix ដោយឥតគិតថ្លៃនេះ ផ្តល់នូវកម្មវិធីដ៏ពេញនិយមបំផុតនៅលើ iflix និងកម្មវិធីផ្តាច់មុខផ្សេងទៀត ព្រមទាំងការប្រើប្រាស់ ជាច្រើនទៀត ដល់អ្នកប្រើប្រាស់ នៅក្នុងប្រទេសកម្ពុជា ដោយឥតគិតថ្លៃសោះតែម្តង។

អ្វីដែលលោកអ្នក នឹងទទួលបាន
•ភាគយន្តពេញនិយមប្រចាំថ្ងៃ៖ ខ្សែភាពទើបចេញផ្សាយ ជារៀងរាល់ថ្ងៃ។
•iflix Snacks៖ វីដេអូខ្លីៗ ដែលងាយស្រួលមើល។ វីដេអូថ្មីចំនួន៥០ នឹងត្រូវបង្ហោះជារៀងរាល់ថ្ងៃ ដូច្នេះអ្នកចូលទស្សនាអាចកម្សាន្ត តាមបណ្តុំវីដេអូខ្លី មានដូចជា៖
•Complex Media៖ នឹងមានវីដេអូកាន់តែច្រើន មកដល់ឆាប់ៗនេះថែមទៀត
•កម្មវិធីផលិត នៅក្នុងស្រុក ដោយផលិតករល្បីៗ
•កម្មវិធីល្បីៗលំដាប់ពិភពលោក ដោយមានទម្រង់ស្រដៀង ទៅនឹងបរិបទក្នុងស្រុក រួមទាំងរឿងភាគ ដែលពេញនិយមខ្លាំង និងមានជាច្រើនទៀត
•កម្មវិធីកីឡាផ្សាយសង្ខេបៗលើ iflix៖ «ជាលើកដំបូងហើយ ការផ្សាយសង្ខេប នៃកម្មវិធីកីឡាដែល Beln (កីឡាបាល់ទាត់អឺរ៉ុប ដូចជា Premier League Laiga) ការប្រកួតជើងឯក ABB FIA Formula E រដូវកាលទី៤ ការប្រណាំង Race 9 Berlin និង Gary Lineker លើផ្លូវឆ្ពោះទៅ FA Cup Glory.”
•កម្មវិធីសម្រាប់កុមារ៖ រឿង Pinkfong រឿងPororo the Little Penguin និងរឿងTayo the Little Bus
•The Feed៖ តែងមានអ្វីមកដល់ថ្មីជានិច្ច ដែលអ្នកចូលទស្សនា អាចមើលការវិវត្តចុងក្រោយ ហើយទាញចុចចុះឡើងតាមចិត្ត ក្នុងការស្វែងរកវីដេអូដែលថ្មី និងពេញនិយម (ដូចជាបទសម្ភាសផ្តាច់មុខ ជាមួយតារាល្បីៗ ដំណឹងពីការចាក់ផ្សាយរឿងថ្មី ការណែនាំវីដេអូ សម្រាប់លោកអ្នក និងមានអ្វីពិសេសជាច្រើនទៀត)។
•រឿងភាគល្បីនៅក្នុងតំបន់ និងអន្តរជាតិ៖ ដូចជារឿងThe Legend of the Blue Sea រឿងGoblin រឿងMy First Love រឿងStrong woman Do Bong-soon និងរឿងជាច្រើនទៀត។
•វីដេអូខ្លីបង្ហាញពីខ្សែភាពយន្ត និងរឿងភាគ គ្រប់រសជាតិ៖ ដូចជារឿង Good Behaviour រឿងMan vs. Wild រឿងExpelled រឿងSpongeBob SquarePants an និងភាគយន្តកូរ៉េដែលពេញនិយមខ្លាំង រឿង My Secret Romance និងរឿង The Bride of Habaek
•iflix Originals៖ មានបញ្ជាំងតែនៅលើiflix និងជាកម្មវិធីដែលផលិតថ្មីដូចជា៖
•កម្មវិធីនិយាយកំប្លែងសើចចុកពោះ ដូចជា Oi! Jaga Mulut និង Jon Atherton: Disoriental;
•Coconuts TV នៅលើ iflix ដែលកម្មវិធីមួយបែបឯកសារភាគ ស្វែងយល់ពីវប្បធម៌ប្លែកៗនៅអាស៊ី
•ទាញទុកមើលពេលក្រោយ និងមើលពេលមិនមានអ៊ីនធើណែត៖ អ្នកទស្សនាអាចទាញយកទុកកម្មវិធីដ ដែលអ្នកចូលចិត្តមើលពេលក្រោយ ដោយមិនចាំបាច់ បើកអ៊ីនធើណែត មិនថា នៅលើយន្តហោះ នៅតំបន់ក្រៅក្រុង គ្មានសេវាអ៊ីនធើណែត។

អ្វីទាំងអស់នៅលើ iflix FREE គឺឥតគិតថ្លៃទាំងស្រុង សម្រាប់អ្នកប្រើប្រាស់ ដោយមិនតម្រូវ ឲ្យបង់ប្រាក់នោះឡើយ។ ដោយមានជម្រើសដ៏ច្រើន ទាំងកម្មវិធីទូរទស្សន៍ ភាគយន្ត ទាំងក្នុងស្រុក តំបន់ និងអន្តរជាតិ iflix FREE ផ្តល់ជូនអ្នក ទស្សនានូវបណ្តុំខ្សែភាពយន្តធំៗ និងជម្រើសកាន់តែអស្ចារ្យ ហើយទាំងអស់នេះ គឺឥតគិតថ្លៃទេ។

iflix VIP
ប្រសិនបើលោកអ្នក ចង់ទស្សនាអ្វីដែលកាន់ តែពិសេសជាងនេះទៅទៀតនោះ លោកអ្នក អាចងាកមកប្រើប្រាស់សេវា iflix VIP ដែលសេវារបស់ iflix ដូចគ្នា ដោយគ្រាន់តែបង់ថ្លៃសេវាបន្តិច។ iflix VIP ក៏អាចឲ្យលោកអ្នកទស្សនាគ្រប់វីដេអូ ដែលមាននៅក្នុង iflix FREE ហើយថែមទាំង៖
• ទស្សនាការប្រកួតកីឡាផ្សាយបន្តផ្ទាល់ កាន់តែពិសេស ដូចជាការប្រកួត Football Malaysia ការប្រកួតT10 Cricket League ការប្រកួតPremier League ការប្រកួតLa Liga ការប្រកួតOlympics ការប្រកួតNBA Action និងការប្រកួតដទៃទៀត។
• ការផ្សាយផ្ទាល់ព្រឹត្តិការណ៍ពិសេសៗ រួមទាំងការប្រកួត និងការប្រគំតន្ត្រី ដ៏ពេញនិយមបំផុត ពីក្នុងស្រុក តំបន់ និងអន្តរជាតិ។
• គ្មានការផ្សាយពាណិជ្ជកម្ម ទាល់តែសោះ ដែលមិនអាចមករំខានអ្នក ពេលរឿងកំពុងល្អតែមើល។

សហស្ថាបនិក និងប្រធានក្រុមហ៊ុន iflix លោក Mark Britt មានប្រសាសន៍ថា៖ «កាលពី៣ឆ្នាំមុន យើងបានបង្កើតសេវាកម្ម ថ្នាក់ពិភពលោក ដោយផ្តល់នូវវីដេអូ និងសាច់រឿងកម្រិតស្តង់ដារ ពិភពលោក ដែលឲ្យគ្រប់គ្នាអាចចូល មកទស្សនាបាន។ ការផ្តល់នូវសេវា iflix FREE នេះ ធ្វើឲ្យយើងកាន់តែខិតជិតដល់ ការសម្រេចគោលដៅនេះហើយ។

ឥឡូវមិនមានអ្នកដែលចង់ ទស្សនានៅលើ iflix ត្រូវបានបំភ្លេចចោលនោះទេ។ iflix FREE ជាផ្នែកមួយ ដែលអាចលោកអ្នក ប្រើប្រាស់មិនគិតថ្លៃ ជាដរាប។ លោកអ្នក មិនចាំបាច់ទាល់តែបង់ថ្លៃសេវា ទើបអាចទស្សនាកម្មវិធីដ៏ច្រើនសន្ធឹកសន្ធាប់ នៅលើiflix នោះទេ ពោលគឺមិនគិតថ្លៃ ក្នុងការប្រើសេវារបស់យើង និងមិនគិតថ្លៃពេលទស្សនា ពេញមួយជីវិតតែម្តង។»

ចំណែកនាយក iflix ប្រចាំប្រទេសកម្ពុជា លោក Harry Ward បានបន្ថែមថា៖ «វាពិតជាគួររំភើបមែនទែន ក្នុងការដែលយើង បានចូលរួមចំណែក ផ្តល់ប្រជាជនកម្ពុជា នូវការចូលទស្សនាដោយមិនគិតថ្លៃ ទាំងភាពយន្ត កម្មវិធីទូរទស្សន៍ ព្រឹត្តិការណ៍ វីដេអូខ្លីៗ និងពិសេសនោះគឺ កម្មវិធីប្រកួតបាល់ទាល់ដ៏ល្បីបំផុត ពីក្លឹបធំជាងគេនៅលើពិភពលោក។ ការសម្ពោធ iflix FREE នេះ ជាសញ្ញាបញ្ជាក់ពីការ ខិតខំប្រឹងប្រែងរបស់យើង ក្នុងការផ្តល់ឲ្យអ្នកប្រើប្រាស់ នូវបទពិសោធកម្សាន្តដ៏ល្អបំផុត ហើយលក្ខណៈពិសេសមួយទៀតនោះ សេវាកម្មនេះ សម្រាប់ទាំងអស់គ្នា។»

ឥឡូវនេះ ដោយអាចផ្តល់លទ្ធភាពដល់អ្នកទស្សនាជាង១ពាន់លាននាក់ នៅទូទាំងតំបន់អាស៊ី មជ្ឈឹមបូព៌ា និងអាហ្វ្រិក iflix កំពុងអភិវឌ្ឍខ្លួនជាអ្នកនាំមុខគេយ៉ាងជាក់ច្បាស់ ក្នុងវិស័យសេវាទស្សនាវីដេអូ។ iflix ផ្តល់ឲ្យអតិថិជន នូវបណ្តុំខ្សែភាពយន្ត និងកម្មវិធីទូរទស្សន៍ដ៏ច្រើន ពីហូលីវូដ ក្នុងតំបន់ និងក្នុងស្រុក រួមទាំងកម្មវិធីដែលឈ្នះពានរង្វាន់ និងផ្តាច់មុខមួយ ចំនួនទៀត ហើយរាល់ការជាវ iflix ផ្តល់ឲ្យអ្នកប្រើប្រាស់ ចូលក្នុងប្រើសេវារបស់ iflix រហូតដល់៥ឧបករណ៍ ដូចជាទូរសព្ទ កុំព្យូទ័រ និងទូរទស្សន៍ ដើម្បីទស្សនាគ្រប់ទីកន្លែង គ្រប់ពេលវេលា៕

ដោយ៖ ម៉ៅ ដារាត់

Facebook Comments

To Top