អន្តរជាតិ

ណាសាបង្ហាញពីភាគល្អិត នៃការភ្លើង ឆេះព្រៃព្យុះត្រូពិច និងបាតុភូត ផ្សេងទៀតនៅជុំ វិញពិភពលោក

សហរដ្ឋអាមេរិក ៖ផែនទីថ្មីមួយដ៏គួរឲ្យភ្ញាក់ផ្អើល ដែលអង្គការណាសា បានបង្ហាញថា ភាគល្អិតដែលមើលមិនឃើញ រាប់លានដែលបាន បក់បោកនៅលើមេឃបង្ហាញអ្វីៗ ទាំងអស់ពីធូលីដី និងផ្ទៃសមុទ្រប្រៀប ដូចជាភ្លើងបារី គឺជាការឆេះព្រៃនៅសហរដ្ឋអាមេរិក និងកាណាដា នេះបើយោងតាមការ ចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។

ផែនទីរួមបញ្ចូលទិន្នន័យពីផ្កាយរណប និងឧបករណ៍ ចាប់សញ្ញានៅលើដីជួយបង្ហាញពីទីតាំង និងអាំងតង់ស៊ីតេ នៃបាតុភូតផ្សេងៗ គ្នានៅជុំវិញពិភពលោក។ ជាតិពុលគឺសុទ្ធតែរាវ និងធាតុរឹងដែលត្រូវបាន ព្យួរនៅក្នុងបរិយាកាស និងអាចប៉ះពាល់ដល់ សីតុណ្ហភាព ធ្លាក់ចុះនៅលើផ្ទៃ។

អង្គការណាសា បានពន្យល់ថា វាអាស្រ័យលើទំហំ ប្រភេទ និងទីតាំងរបស់វា ជាតិពុលអាចធ្វើឲ្យផ្ទៃត្រជាក់ ឬក៏កម្ដៅវា។ ពួកគេអាចជួយពពកបង្កើត ឬអាចទប់ស្កាត់ការបង្កើតពពក ហើយប្រសិនបើស្រូបចូលពពួកខ្យល់ អាកាសខ្លះអាចប៉ះពាល់ដល់សុខភាព របស់មនុស្ស។

ផ្កាយរណបជាច្រើនរបស់ណាសាអាច ប្រមូលយក បំណែកតូចៗទាំងនេះដូចជា Terra, Aqua និង Suomi NPP ។ ទីភ្នាក់ងារអវកាស នេះបានបង្ហាញ ពីគំរូបំពង់បង្ហូរឧស្ម័ន ដែលមានប្រព័ន្ធកែច្នៃប្រព័ន្ធផែនដីរបស់ Goddard (GEOS FP) ដោយប្រើសមីការគណិតវិទ្យា ដើម្បីតំណាង្យដំណើរការ ដែលកំពុង កើតឡើងនៅជុំវិញ ពិភពលោក។

ផែនទីថ្មីនេះផ្តោតលើអាកាសធាតុ ដែលបានប្រទះឃើញនៅ ថ្ងៃទី ២៣ ខែសីហា ដែលបង្ហាញពីចំណុចក្តៅផ្សេងៗគ្នា នៅទូទាំងពិភពលោក ដែលភ្ជាប់ទៅនឹងដំណើរការខុសៗគ្នា៕
ដោយ៖លី ភីលីព

Facebook Comments

To Top