តារា

ឈីងឈីង ត្អូញត្អែរ ពីអារម្មណ៍បែកបាក់ស្នេហា ដែលខំថែរក្សាជាយូរឆ្នាំ តែបែជាបែកគ្នា

ភ្នំពេញ៖ តាមរយៈបទចម្រៀងមួយបទ បានធ្វើអ្នកស្តាប់អន្លង់អន្លោច​ ជាមួយនឹងទឹកដម សំលេងរបស់តារាចម្រៀង កញ្ញា ឈីងឈីង ត្អូញត្អែរ ពីអារម្មណ៍បែកបាក់ស្នេហា ដែលខំថែរក្សាជាយូរឆ្នាំ តែបែជាបែកគ្នា បន្សល់ទុកតែអារម្មណ៍ក្តុកក្តួល ព្រោះមិនអស់អាល័យ។

បែកគ្នាហើយនៅតែនឹក ក្នុងអត្ថន័យមួយរបស់បទចម្រៀង «កាន់តែស្អប់កាន់តែនឹក» គឺចង់បញ្ជាក់ថា អ្វីៗមិនអាចស្ថិតថេរបានទេ ដោយអំណាចស្អប់ បុរសម្នាក់ ក៏សុខចិត្តបែកគ្នា តែមិននឹកស្មានថា ក្រោយពេលបែកគ្នា ស្រាប់តែអារម្មណ៍ នឹកគេលើសដើមបែបនេះសោះ។

សូមរំលឹកថា តារាចម្រៀងកញ្ញា ឈីងឈីង ក្នុងឆ្នាំ២០១៨ នាងបាន ចេញបទចម្រៀងជាច្រើន ភាគច្រើន នៃបទរបស់កញ្ញា គឺជាប្រភេទបទមនោសញ្ចេតនា រៀបរាប់ពីអារម្មណ៍ បែកបាក់ និងអារម្មណ៍បែបផ្តើមស្នេហ៍ គ្រាដំបូង៕

ដោយ៖ ពេជ្រ វីរៈ

Facebook Comments

To Top