អន្តរជាតិ

ជំងឺអ៊ីបូឡា ផ្ទុះឡើងជាថ្មី សាហាវជាងលើកមុន

បរទេស៖ ការផ្ទុះឡើងនៃជំងឺអេបូឡា បានសម្លាប់មនុស្ស ៧៥នាក់នៅក្នុងសាធារណរដ្ឋ ប្រជាធិបតេយ្យ កុងហ្គោ ចាប់តាំងពីវាបានផ្ទុះឡើងរយៈពេល ៤សប្តាហ៍កន្លងទៅនេះ គឺមានសក្តានុពលខ្លាំងជាងគេ។

យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងថា ទីភ្នាក់ងារមួយដែលឆ្លើយតបនឹងវិបត្ដិមនុស្សធម៌មានការព្រួយបារម្ភថា ជំងឺនេះនឹងធ្វើឱ្យមានការរាត ត្បាតគ្រប់ទីកន្លែងដូចនៅឆ្នាំ២០១៤ ដែលបានសម្លាប់មនុស្សអស់ ១១.០០០នាក់ និងបានសម្លាប់ មនុស្សអស់ជាច្រើននាក់ នៅអាហ្វ្រិកខាងលិច។

គណៈកម្មាធិការជួយសង្គ្រោះអន្ដរជាតិបាននិយាយថា «បើគ្មានការឆ្លើយតបរហ័ស និងប្រកបដោយ ប្រសិទ្ធភាពនោះទេ នោះការផ្ទុះឡើងនេះមានសក្តានុពលខ្លាំងជាងគេបំផុត» ។

ក្រុមអ្នកជួយសង្គ្រោះកំពុងប្រយុទ្ធគ្នាទាំងថ្ងៃទាំងយប់ ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺនេះ ដោយ បារម្ភថា ជំងឺនេះ នឹងកើតទៅលើមនុស្ស ១១១ នាក់នៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ ដែលនៅតាមព្រំដែនជាមួយអ៊ូហ្គង់ដា៕

ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top