X

ចិនច្រានចោល សំណើទណ្ឌកម្ម របស់សមាជិកសភា អាមេរិក ជុំវិញរឿងជំរុំពួកមូស្លីម

បរទេស៖ ចិនបាននិយាយ នៅថ្ងៃព្រហស្បតិ៍ថា សមាជិកសភាអាមេរិក កំពុងតែខ្ជះខ្ជាយប្រាក់របស់អ្នកបង់ពន្ធ តាមរយៈការជំរុញរដ្ឋបាល របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ឲ្យដាក់ទណ្ឌកម្មលើមន្ត្រីចិន ដែលត្រូវគេចោទពី បទជាប់ពាក់ព័ន្ធ នឹងការឃុំឃាំងជនជាតិភាគតិច មូស្លីម នៅក្នុងជំរុំភាគខាងលិចប្រទេស។

យោងតាមគេហទំព័រ Yahoo News នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ក្រសួងការបរទេសចិនបាននិយាយថា យោងតាមច្បាប់ ពលរដ្ឋចិនរីករាយនឹងសេរីភាពសាសនា ហើយសមាជិកសភាអាមេរិក មិនគួរគម្រាមដាក់ទណ្ឌកម្ម នៅគ្រប់របត់ លើប្រទេសដទៃឡើយ។

លោកស្រី Hua Chunying ជាមន្ត្រីនាំពាក្យក្រសួងការបរទេសចិន បាននិយាយប្រាប់អ្នកសារព័ត៌មានដូច្នេះថា “ខ្ញុំសូមណែនាំសមាជិកសភាអាមេរិក ឲ្យផ្តោតលើនិងធ្វើតួនាទីរបស់ខ្លួនឲ្យបានល្អ ព្រោះពួកគេកំពុងតែចំណាយ ប្រាក់របស់អ្នកបង់ពន្ធ។ ពួកគេគួរតែបម្រើពលរដ្ឋអាមេរិក ឲ្យបានល្អពិតប្រាកដ ជំនួសការឈ្មួសឈ្មុលក្នុងកិច្ចការ របស់ប្រទេសដទៃ និងធ្វើឫកជាចៅក្រមសិទ្ធិ មនុស្ស”៕

Facebook Comments