អន្តរជាតិ

គ្រោះទឹកជំនន់ និងបាក់ដីនៅវៀតណាម ព័ត៌មានបឋមស្លាប់៣នាក់

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះថា គណៈកម្មាធិការត្រួតពិនិត្យនិងទប់ស្កាត់ គ្រោះមហន្តរាយធម្មជាតិ បានឲ្យដឹងនៅថ្ងៃសុក្រនេះថា គ្រោះទឹកជំនន់ និងបាក់ដីនៅវៀតណាម ដែលបង្កឡើងដោយទឹកភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង នៅខេត្តភាគខាងជើងនៃប្រទេសវៀតណាម ក្នុងរយៈពេល២ទៅ៣ថ្ងៃមកនេះ បានសម្លាប់មនុស្សចំនួន៣នាក់ និង៣នាក់ទៀតរងរបួស ។

ជនរងគ្រោះទាំង៣នាក់ មកពីតំបន់ភ្នំចំនួន៣កន្លែង ក្នុងនោះមានខេត្ត Hoa Binh, Son La និង Yen Bai និង៣នាក់ដែលបានរងរបួស មកពីខេត្ត Hoa Binh, Son La និង Thai Nguyen ។

គ្រោះទឹកជំនន់ និងបាក់ដី ក៏បានបំផ្លិចបំផ្លាញ ឬបង្កការខូចខាតផ្ទះ៣៧១ខ្នង នៅខេត្តចំនួន៧ស្ថិតនៅភាគខាងជើង និងមួយនៅភាគកណ្តាលប្រទេស និងសម្លាប់សត្វពាហនៈអស់រាប់រយក្បាល ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top