អន្តរជាតិ

ក្រុមអ្នកស្រាវជ្រាវ បង្កើតរចនា សម្ព័ន្ធ DNA របស់សត្វដាយណូស័រ ជាជំនួយចង់ ដឹងការវិវត្តន៍

អាមេរិក៖យោងតាម ការស្រាវ ជ្រាវថ្មីមួយបាន បង្ហាញថា DNA ឌីណូស័រ គឺដូចគ្នា នឹងបក្សីសម័យទំនើបដែរ ដោយសារតែ អ្នក វិទ្យាសាស្ដ្រ យល់ ឃើញសត្វល្មូនបុរាណ ប្រហែលជាមាន រូបរាង និងទំហំខុសៗគ្នានៃរកូដហ្សែនរបស់ ពួកវាមាន ក្រូម៉ូសូម ជាច្រើននេះបើយោងតាម ការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។

ពួកគេវិវត្ដន៍យ៉ាងឆាប់រហ័ស ក្នុងការផ្លាស់ប្តូរ អាកាសធាតុដោយអនុញ្ញាត ឲ្យពួកគេគ្របដណ្តប់លើភពផែនដីរយៈពេល ១៨០លានឆ្នាំ។ ដោយប្រើ DNA ពីអណ្តើកនិ ងបក្សីសម័យថ្មី ក្រុមអ្នកស្រាវជ្រាវ អាចប្រមូលផ្តុំ ប្រវត្តិសាស្ត្រ DNA ត្រឡប់មកវិញជាង ២៥៥លានឆ្នាំ។

អ្នកវិទ្យាសាស្ដ្រជឿថា របៀបដែល DNA របស់ពួកគេត្រូវបានរៀបចំ អាចផ្តល់ឲ្យដាយណូស័រ ជាមួយនឹងគ្រោងឆ្អឹង សម្រាប់ភាព ជោគជ័យ នៃ ការវិវត្តន៍។ នេះគឺដោយសារតែដាយណូស័រមាន ចំនួនសរុបក្រូម៉ូសូមចំនួន ៨០ក្បាលដូច បក្សីសម័យទំនើប ដែលជាកូនចៅ នៃសត្វលូនវារបុរាណ។

ចំពោះការប្រៀបធៀបមនុស្សមាន គូក្រូម៉ូសូមចំនួន ២៣ គូនៃសរុប ចំនួន៤៦។ បើទោះបីជាការដោះស្រាយ គំរូ DNA ឌីណូស័រក៏ដោយ អ្នកវិទ្យាសាស្ត្រនិយាយថា ពួកគេមិនមានគម្រោងប្រើប្រាស់ព័ត៌មាន ដើម្បីបង្កើតសត្វព្រៃ បុរាណដូចជានៅ Jurassic Park នោះទេ៕

ដោយ៖ លី ភីលីព

 

Facebook Comments

To Top