អន្តរជាតិ

កូឡំប៊ី ប៉េរូនិងអេក្វាឌ័រ ស្វះស្វែងរកជំនួយដោះស្រាយបញ្ហា​ ជនអន្តោប្រវេសន៍ វេណេហ្ស៊ូអេឡា

បរទេស៖ មន្ត្រីប៉េរូម្នាក់បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសកូឡំប៊ី ប៉េរូនិងអេក្វាឌ័រ ចង់បានជំនួយអន្តរជាតិបន្ថែមទៀតដើម្បីជួយគ្រប់គ្រងកំណើន ជនអន្តោប្រវេសន៍វេណេហ្ស៊ូអេឡា ដែលកំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់សេវាកម្មសាធារណៈក្នុងប្រទេសទាំងនោះ។

លោក Cesar Bustamante ជាមន្ត្រីមួយរូបនៅក្រសួងការបរទេសប៉េរូ ដែលបានជួបតំណាងពីប្រទេសកូឡំប៊ីនិងអេក្វាឌ័រ កាលពីថ្ងៃពុធ នៅទីក្រុងលីម៉ា បានមានប្រសាសន៍ដូច្នេះថា “ការគាំទ្រត្រូវបានផ្តល់ឲ្យ ហើយយើងឲ្យតម្លៃវា ប៉ុន្តែវាចាំបាច់ត្រូវតែបង្កើន ឲ្យស្របទៅតាមកំណើននៃអន្តោប្រវេសន៍”។

នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទ លោកបានមានប្រសាសន៍បន្តថា “តម្រូវការច្រើនឡើងសម្រាប់សេវាសាធារណៈ មានន័យថាត្រូវការធនធាន បន្ថែមទៀត គឺគ្មានផ្លូវផ្សេងជុំវិញរឿងនេះទេ យើងត្រូវតែផ្តល់សេវាកម្មឲ្យដល់ពួកគេទាំងនោះ ជាមួយធនធានរបស់យើងផ្ទាល់ឬក៏ជាមួយ ជំនួយអន្តរជាតិ”៕

ប្រែសម្រួល៖ប៉ាង កុង

To Top