អន្តរជាតិ

កូរ៉េទាំងពីរ​ ជួបពិភាក្សាស្ថិតិ គម្រោងផ្លូវដែក​ ដោយមិនលើក ពីទណ្ឌកម្មអន្ដរជាតិ លើកូរ៉េខាងជើង

សេអ៊ូល៖​ ការស្ទង់មតិលើដែនដីរបស់ កូរ៉េខាងត្បូងនិងកូរ៉េខាងជើង​ មិនស្ថិតនៅក្រោមការដាក់ទណ្ឌកម្មអន្តរជាតិ លើកូរ៉េខាងជើងនោះទេ​ ដោយបានបដិសេធការស្នើសុំរបស់ទី ក្រុងសេអ៊ូល​ ដើម្បីផ្លាស់ប្តូរ ឧបករណ៍ចាំបាច់​ សម្រាប់ការស្ទង់មតិនេះឆ្លងកាត់ព្រំដែន។

លោក Lee Eugene អ្នកនាំពាក្យរងក្រសួងការបរទេស បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃមួយថា “ការស្ទាបស្ទង់រួមគ្នាលើផ្លូវ ដែកនៅកូរ៉េខាងត្បូង​ និងកូរ៉េខាងជើង​ មិនមានការដាក់ ទណ្ឌកម្មនោះទេ” ។

ប្រភពបញ្ជាក់ថា​ “យើងនឹងមានការពិគ្រោះយោបល់ជិតស្និទ្ធ ជាមួយ​សហរដ្ឋអាមេរិក​ និងសហគមន៍អន្តរជាតិ ទាក់ទងទៅនឹងគម្រោងសហប្រតិបត្ដិការអន្តរកូរ៉េ​ នានាដែលកំពុងដំណើរការទៅមុខ” ៕

ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top