អន្តរជាតិ

កូរ៉េខាងត្បូងតែងតាំងរដ្ឋមន្ត្រី ការពារ ជាតិថ្មី ស្របពេលកិច្ចការ ការទូតកូរ៉េ ខាងជើងជាប់គាំង

បរទេស៖ប្រធានាធិបតីកូរ៉េ ខាងត្បូង លោក មូន ជេអ៊ីន នៅថ្ងៃព្រហស្បតិ៍នេះ ទើបបានតែងតាំង ប្រធានអគ្គសេនាធិការ ចម្រុះ ជារដ្ឋមន្ត្រីការពារជាតិ នេះបើយោងតាមសេចក្តី រាយការណ៍ ពីកាសែត រ៉យទ័រ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨។

លោក Jeong Kyeong-doo វ័យ៥៨ឆ្នាំ ជាអតីតពីឡុតយន្តហោះចម្បាំង នឹងកាន់កាប់ក្រសួងការពារជាតិ ស្របពេលដែល រដ្ឋាភិបាលព្យាយាមបន្ថយភាពតានតឹង និងកសាងទំនុកចិត្តជា មយកូរ៉េខាងជើង និងស្របពេលមានភាពមិនច្បាស់លាស់ ជុំវិញចំណងមិត្តភាព ជាមួយសម្ពន្ធមិត្តដ៏ចម្បង គឺសហរដ្ឋអាមេរិក។

លោក Jeong ដែលត្រូវកំណត់ ឲ្យចូលមកជំនួសតំណែង របស់លោក Song Young-moo តាមសេចក្តីរាយការណ៍ មិនត្រូវការ ការអនុម័ត យល់ព្រមពីរដ្ឋសភានោះទេ ប៉ុន្តែលោកត្រូវចូលរួមសវនាការ និងឆ្លើយសំនួរ របស់សមាជិកសភា៕

ប្រែសម្រួល៖ប៉ាង កុង

To Top