ព័ត៌មានជាតិ

កិច្ចប្រជុំ រដ្ឋមន្រ្តីសេដ្ឋកិច្ច អាស៊ាន នៅសិង្ហបុរីទទួល បានលទ្ឋផលផ្លែផ្កា

ភ្នំពេញ៖ លទ្ធផលនៃកិច្ចពិគ្រោះយោបល់ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងដៃគូអាស៊ានក្នុងអំឡុង កិច្ចប្រជុំ រដ្ឋមន្រ្តី សេដ្ឋកិច្ចអាស៊ានលើកទី៥០ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសសិង្ហបុរីទទួលបានលទ្ធផល ជាច្រើន។

កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា ឆ្នាំ២០១៨ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន សម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចពិគ្រោះ យោបល់​រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងដៃគូ ក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី៥០ និងកិច្ចប្រជុំ​ពាក់ព័ន្ធ ដែលប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម CHAN CHUN SING រដ្ឋមន្រ្តី ពាណិជ្ជកម្ម និង​ឧស្សាហកម្ម នៃសាធារណរដ្ឋសិង្ហបុរី។

កិច្ចប្រជុំនេះ ក៏មានការចួលរួមពីសំណាក់ រដ្ឋមន្រ្តីសេដ្ឋកិច្ច និងគណៈប្រតិភូរបស់ប្រទេសសមាជិក អាស៊ាន រដ្ឋមន្រ្តីនិងគណៈប្រតិភូនៃប្រទេសជា ដៃគូ អគ្គលេខាធិការអាស៊ាន និងតំណាងលេខាធិការ ដ្ឋានអាស៊ាន ដោយទទួលបានលទ្ធផលសំខាន់ៗ ដូចខាងក្រោម៖ ១. កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចមេគង្គ-ជប៉ុន លើកទី១០ រដ្ឋមន្រ្តីសេដ្ឋកិច្ចមេគង្គ (កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម ថៃ) និងជប៉ុន បាន វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ក្រោមក្រប ខ័ណ្ឌមេគង្គ-ជប៉ុន ជាពិសេសលើការអនុវត្ត គម្រោង និងទស្សនវិស័យអភិវឌ្ឍន៍ឧស្សាហកម្មមេគង្គ-ជប៉ុន និងការធ្វើឲ្យកាន់តែស៊ីជម្រៅក្នុង ក្របខ័ណ្ឌអនុតំបន់មេគង្គ។

លោក សុខ សុភ័ក្រ្ត អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាង រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជម្រាបអង្គប្រជុំ ពីសារៈសំខាន់នៃការតភ្ជាប់ក្នុងបណ្តាប្រទេសមេគង្គ ជាពិសេសលើហេដ្ឋារចនា សម័្ពន្ធ តាមច្រករបៀងសេដ្ឋកិច្ចខាងត្បូង (Southern Economic Corridors) និងសារៈសំខាន់នៃការ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីសិទ្ធិចរាចរណ៍ ការមិនយកពន្ធត្រួតគ្នា និងទំនិញឆ្លងកាត់ព្រំដែន ជាពិសេសរវាងកម្ពុជា-ថៃ។

បន្ថែមពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជាបាន ចាត់ទុកសេដ្ឋកិច្ចឌីជីថលជាវិស័យអាទិភាព ស្របពេល ដែលកម្ពុជាបាន និងកំពុងផ្លាស់ប្តូរពីការប្រើប្រាស់កំលាំង ពលកម្មទៅជាការប្រើប្រាស់បច្ចេកវិទ្យា ជាពិសេសសារៈសំខាន់នៃការចូលរួមរបស់វិស័យឯកជន រួមមានសហគ្រាសធុនតូច និងមធ្យម ដែលជា កាតាលីករដ៏សំខាន់ក្នុងការជំរុញវិស័យសេដ្ឋកិច្ចឌីជីថល។

បន្ថែមពីនេះទៀត កិច្ចពិគ្រោះយោបល់ក៏បានពិភាក្សា លើវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀង ភាព ជាដៃគូសេដ្ឋកិច្ចទូលំទូលាយអាស៊ាន-ជប៉ុន ដោយបានជំរុញភាគីពាក់ព័ន្ធទាំងអស់ ពន្លឿនលើការ

រដ្ឋមន្រ្តីនៃប្រទេសទាំង១៦ បានបង្ហាញពីជំហរទន់ភ្លន់ និងការប្តេជ្ញា ចិត្តខ្ពស់ ក្នុងការបញ្ចប់ ចរចា កិច្ចព្រមព្រៀងនេះក្នុងឆ្នាំ២០១៨ តាមអាណត្តិផ្តល់ដោយប្រមុខរដ្ឋាភិបាលនៃប្រទេសទាំង១៦ ដោយជំរុញឲ្យភាគីចរចាទាំងអស់ខិតខំប្រឹងប្រែងបន្ថែមទៀត និងឆ្លើយតប ជាវិជ្ជមាន ទាំងលក្ខណៈ ទ្វេភាគី និងពហុភាគី។ អង្គប្រជុំក៏បានបញ្ជាក់ជាថ្មី ពីការផ្តល់ភាពទន់ភ្លន់ពិសេស ដល់ប្រទេសអភិវឌ្ឍន៍ តិចតួចទាំងអស់ ដើម្បីទទួលបានអត្ថប្រយោជន៍អតិបរមា ក្រោយពេលកិច្ចព្រមព្រៀងនេះចូលជាធរ មានុ៕

ដោយ៖ ដើមអម្ពិល

Facebook Comments

To Top