កីឡា

Raheem Sterling ក្លាយជាគោលដៅ ស្រពិចស្រពិល របស់ Real Madrid

សារព័ត៍មាន Sky Sports បានរាយការណ៍ថា Real Madrid កំពុងតាមដានយ៉ាងយក ចិត្តទុក ដាក់លើ កីឡាករ Raheem Sterling ហើយនឹងបញ្ជូនតំណាងរបស់ក្លឹប ឲ្យទៅកាន់ទឹកដី Wembley នៅពេលដែលអង់គ្លេសប៉ះអេស្ប៉ាញ នៅក្នុងក្របខ័ណ្ឌ UEFA League នៅថ្ងៃទី៨ខែកញ្ញា។

ទោះជាយ៉ាងណាក៏ដោយវាត្រូវ បានគេយល់ថា គ្មានការផ្តល់ជូនណាមួយឡើយ ដែលត្រូវបាន ធ្វើឡើងមុនថ្ងៃផុតកំណត់ នៃការដោះដូរកីឡាករនៅថ្ងៃទី៣១ សីហានៅទូទាំងទ្វីបអឺរ៉ុប។

កីឡាករវ័យ២៣ឆ្នាំរូបនេះ មិនទាន់បានធ្វើកុងត្រា បន្ថែមនៅឡើយទេជាមួយក្រុម Man City ក្រោយនៅសល់រយៈពេល២ឆ្នាំទៀតនៅលើកិច្ចសន្យា បច្ចុប្បន្នរបស់ខ្លួន ខណៈដែលកីឡាករ ដទៃ ទៀតដូចជាកីឡាករ Kevin De Bruyne, Fernandinho, David Silva និង Nicolas Otamendi សុទ្ធតែបានចុះកិច្ចសន្យារយៈពេលវែងជាមួយក្លឹប Manchester City ៕

ដោយ ផល វិចិត្រ

Facebook Comments

To Top