កីឡា

Navas នឹងអវត្តមាន សម្រាប់ប្រកួតមិត្តភាព ឲ្យជម្រើសជាតិ តែមិនមែន ដោយសាររបួសទេ

បរទេស: សហព័ន្ធកីឡាបាល់ទាត់ កូស្តារីកាបាននិយាយ កាលពីថ្ងៃអង្គារម្សិលមិញថា អ្នកចាំទី Keylor Navas របស់ក្លឹប Real Madrid នឹងមិនបានមកចូលរួម ជាមួយនឹងក្រុមជម្រើសជាតិ កូស្តារីកាឡើយ សម្រាប់ការប្រកួតមិត្តភាព ជាមួយកូរ៉េខាងត្បូង និងជប៉ុន នាពេលខាងមុខ។

ប្រធានក្រុមជម្រើសជាតិ កីឡាករ Bryan Ruiz ខ្សែបម្រើ Celso Borges ខ្សែការពារកណ្តាល Giancarlo Gonzalez ខ្សែប្រយុទ្ធ Marco Urena និងខ្សែបម្រើ Yeltsin Tejeda ក៏អវត្តមានពីក្រុមជម្រើសដែរ ខណៈដែលគ្រូបង្វឹកបណ្តោះអាសន្ន Ronald Gonzalez បានសម្រេចចិត្តប្រមូលយក ឈុតយុវជនសម្រាប់ការប្រកួត នៅទ្វីបអាស៊ីនេះវិញ។

គ្រូបង្វឹករូបនេះ​ បាននិយាយថា វាគឺជាសម្រេចចិត្តផ្ទាល់ របស់កីឡាករទាំងអស់នោះ ពីព្រោះថាកីឡាករ ភាគច្រើនគឺសុទ្ធតែ ជាមានធុរៈសំខាន់ ជាមួយនឹងក្លឹប ដូចជាការជួបជាមួយ នឹងគ្រូបង្វឹកថ្មី និងកីឡាករខ្លះ ជិតផុតកុងត្រា ជាមួយនឹងក្លឹបអាជីព របស់គេជាដើម៕

ប្រែសម្រួល៖ ស៊ុនលី

Facebook Comments

To Top