កីឡា

Mariano ទៅ Real Madrid កាន់តែច្បាស់ ក្រោយការប្រកាស របស់ប្រធានក្លឹប Sevilla

បរទេស: Real Madrid កំពុងស្ថិតនឹងជិតមែនទែនហើយ ក្នុងការបញ្ជាក់អះអាង ពីការចុះហត្ថលេខា ជាមួយនឹងកីឡាករ ខ្សែប្រយុទ្ធ Mariano Diaz មកពីសាធារណរដ្ឋ ដូម៉ានីក និងកំពុងលេងឲ្យក្លឹប នៅលីកបារាំង Olympique de Lyon។

ការផ្លាស់ប្តូរយកកីឡាកររូបនេះ នឹងបិទផែនការស្វែងរក របស់ក្លឹប Real Madrid ដើម្បីចុះហត្ថលេខា លើខ្សែប្រយុទ្ធម្នាក់ មកជំនួសតំណែងរបស់ Cristiano Ronaldo ដែលបានចូលរួម ជាមួយ Juventus កាលពីខែកក្កដា ទៅនោះ។

Real Madrid បានប្រាប់យើងពីបំណង របស់ពួកគេ ក្នុងការទិញយក Mariano វិញ នៅរដូវក្តៅនេះ ទោះគេមិនមាន បំណងទិញ Mariano ត្រឡប់មកវិញនោះទេ គឺរហូតដល់ពេលដែល Sevilla ចាប់អារម្មណ៍ នឹងហ៊ានឲ្យក្លឹបបារាំងនេះ ទៅដល់៣៥លានអ៊ឺរ៉ូ ។

“ប្រធានក្លឹប Sevilla លោកJose Castro បានប្រាប់សារព័ត៌មាន កាលពីថ្ងៃអង្គារថា ទោះបីជាយ៉ាងណាក្តី យើងមិនខឹងនឹងភាគីណាមួយទេ និងទាំង Real Madrid ក្តី ព្រោះនេះគឺជាបាល់ទាត់៕

ប្រែសម្រួល: ស៊ុនលី

Facebook Comments

To Top