តារា

Liu Yifei ត្រូវក្រុមការងារ Surprise ខួបកំណើត ពេលកំពុងថតរឿង Mulan

ចិន៖ តារាសម្តែងដ៏ល្បីល្បាញ Liu Yifei ដែលកំពុងមមាញឹក ក្នុងខ្សែភាពយន្តហូលីវូដ “Mulan”នោះត្រូវក្រុមការងារ Surprise ខួបកំណើតពេល កំពុងថតតែម្តង ។

ព័ត៌មានពី Jaynestar បានអោយដឹងនៅថ្ងៃទី ២៩ ខែសីហានេះថា ក្រុមការងារខ្សែភាពយន្ត “Mulan” បាននាំគ្នា Surprise ខួបកំណើតរបស់ Liu Yifei ដែលជាតួសំខាន់ ក្នុងរឿង ខណ: នាងឈានចូលវ័យ៣១ឆ្នាំ កាលពីថ្ងៃទី២៥កន្លងទៅនេះ ។ ទោះជាក្រុមការងារមមាញឹកខ្លាំង ពួកគេនៅតែឆ្លៀតផ្អាកការងារលើកនំខួបមកជូន Liu Yifei ធ្វើអោយនាងរំភើបសឹង ស្រក់ទឹក ភ្នែក ហើយក្រោយពិធីនេះ ពួកគេបានបង្ហោះរូបពេញក្នុង Instagram ដោយស្នាមញញឹម ស្រស់ ស្រាយគ្រប់គ្នា ។  Liu Yifei បានបង្ហោះរូបភាពមួយស្លឹកក្នុង Instagram ផងដែរទាំងទឹកមុខ ក្រហម ដូចស្រវឹង អរគុណដល់អ្នកគាំទ្រដែលជូនពរនាង ។

ខ្សែភាពយន្ត “Mulan” របស់ Disney ដែលប្រជុំដោយតារាល្បីមាន Liu Yifei , Donnie Yen (កុំកុំ) និងតារាបរទេសជាច្រើនអ្នកនោះរំពឹងថា នឹងបានចាក់បញ្ចាំងនៅខែមិនា ឆ្នាំ២០២០ នៅអាមេរិកខាងជើង ៕

ដោយ៖ ទូច សុខលីដា

Facebook Comments

To Top