កីឡា

អតីតកីឡាករម្នាក់ និយាយថា Man United អាចដកលោក Mourinho ចេញនៅសប្តាហ៍នេះ

អតីតខ្សែការពាររបស់ក្លិប Liverpool លោក Steve Nicol ជឿជាក់ថាលោក Jose Mourinho អាចនឹងត្រូវក្រុម  Manchester United បណ្តេញចេញ នៅចុងសប្តាហ៍នេះ។

ក្រុម Manchester United បានបាក់មុខយ៉ាងខ្លាំង នៅក្នុងផ្ទះខ្លួនឯងក្រោមស្នាដៃរបស់ក្រុម Tottenham  ដោយចាញ់ ៣-0 កាលពីរាត្រីថ្ងៃចន្ទខណៈដែលលោក Mourinho បានដើរចេញ ពីសន្និសិទកាសែតក្រោយចប់ការប្រកួត ។

យ៉ាងណាក្ដីលោក Steve Nicol មិនមានការភ្ញាក់ផ្អើលឡើយប្រសិនបើក្រុម Man United បណ្តេញលោក Mourinho ចេញពីតំណែង ខណៈដែលគាត់បានសួរ ទៅសារព័ត៍មាន ESPN FC ថា “តើរឿងនេះមានរយៈពេលប៉ុន្មាន?” ។ ” គាត់អាចត្រូវបានបាត់បង់ តំណែងនៅពេល ដែលយើងបានបញ្ចប់រឿងនេះ”។

“ខ្ញុំមិនភ្ញាក់ផ្អើលនោះទេ បើគាត់បាត់បងតំណែង់នៅចុងសប្ដាហន៍នេះ។ គាត់បានទទួល បរាជ័យ៣-០ នៅលើទឹកដីខ្លួនឯងហើយកន្លែងនេះ គឺជាកន្លែងដែលមានភាព ច្របូកច្របល់ ហើយគាត់កំពុងធ្វើឲ្យ អ្នកគាំទ្រមិនពេញចិត្តគាត់”។

“មានរឿងមួយទៀត! នៅក្នុងសន្និសីទសារព័ត៌មាន រឿងតែមួយគត់ ដែលគាត់បាននិយាយ គឺគាត់បានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League បីដង”៕

ដោយ ផល វិចិត្រ

 

Facebook Comments

To Top