កីឡា

Pique និយាយថា គ្មានឱកាសត្រលប់ទៅ Man Utd វិញទេ ខណៈដែល សរសើរ Liverpool ពេញមាត់

ខ្សែការពារ Gerard Pique របស់ក្លឹប Barcelona លេងបាន២៣លើក សម្រាប់ក្រុម Manchester United ចាប់ពីឆ្នាំ ២០០៤ ដល់ ២០០៨ មុនពេលចុះហត្ថលេខា ទៅលេងនៅក្របខ័ណ្ឌ La Liga ហើយឥលូវនេះគាត់បានបង្ហាញឲ្យដឹងថា គាត់នឹងមិនទៅលេង នៅក្នុងក្របខ័ណ្ឌ Premier League ម្តងទៀតឡើយ ខណៈដែលគាត់កំពុងផ្ដោតគំនិត ទៅលើការប្រជែង ដណ្តើមយកពាន។

Pique បានប្រាប់កាសែត Daily Express ថា “ខ្ញុំមិនដែលគិតរឿង ទៅលេងនៅអង់គ្លេស វិញទេ ។ ខ្ញុំសប្បាយចិត្តណាស់នៅអេស៉្បាញ” ។ “វាជាផ្ទះរបស់ខ្ញុំគ្រួសារ និងមិត្តភក្តិរបស់ខ្ញុំ រួមទាំង ក្លិបដែលខ្ញុំតែងតែសុបិនលេងជាមួយហើយខ្ញុំសង្ឃឹមថា នឹងឈ្នះពានរង្វាន់បន្ថែម ទៀតនៅទីនេះ “។

Pique បន្ថែមថា៖ ក្របខ័ណ្ឌ Premier League បានធ្វើឲ្យខ្ញុំផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានផ្តល់នូវមេរៀនសម្រាប់ការប្រជែងដណ្តើមពាន”។

“ខ្ញុំគិតថាលោក Jurgen Klopp កំពុងធ្វើការងារដ៏អស្ចារ្យនៅ Liverpool ។ រចនាប័ទ្មនៃការលេង របស់គាត់គឺផ្ទុយពីលោក Guardiola ។

“ពួកគេចូលចិត្តលេងបុក និងមានកីឡាករ ដែលមានល្បឿនលឿន ដូចជា Mohamed Salah, Roberto Firmino និងSadio Mane ហើយ Liverpool នឹងក្លាយជាក្រុមដ៏អស្ចារ្យមួយ”៕

ដោយ ផល វិចិត្រ

 

Facebook Comments

To Top