សន្តិសុខ និង សង្គម

លោកស្នងការ​នគរបាល​ ខេត្ត​ព្រះសីហនុ​ ប្រតិកម្ម​អំពី​ហ្វេសប៊ុក ​ម្ចាស់​ឈ្មោះ​ ចំរើន ​ច័ន្ទ​លីដា​ ដែល​រៀប​រាប់​ថា​ កន្លង​មក ​ចោរ​គាស់​តូប​គាត់​ មាន​ភស្តុតាង ​ក៏នៅ​មិន​ធ្វេី​ការ​ឲ្យ​

​ព្រះសីហនុ៖ កន្លង​មក​មាន​ព័ត៌មាន​ បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​ ម្ចាស់​ឈ្មោះ​ចំរើន​ ច័ន្ទ​លីដា​ ដែល​បាន​រៀប​រាប់​ថា​ ៖ តូប​របស់​គាត់​ ត្រូវ​ចោរ​គាស់​១​ខែ​២​ដង​ សរុប​១ឆ្នាំ​ គាស់​ជិត​១​០​ដង​ មាន​ភស្តុតាង​ក៏នៅ មិន​ខ្ចី​ធ្វេី​ការ​អោយ​ ខ្ញុំ​ហត់​នឹង​ប្តឹង​ជាង​ហត់​ជួសជុល​ទៅ​ទៀត​ មាន​តែ​ទ្រាំ​រហូត​បិទទ្វារ​ចោល​ ព្រោះ​អស់​ជំនឿ..។ ល​។ និង​ ។ល។ សារ​ខាង​លេី​នេះ​ ជា​ការ​មាក់ងាយ​មក​លេី​ កងកម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ​ ដែល​ថ្នាក់​ដឹកនាំ​ នៃ​គណៈ​ស្នងការ​ ក៏ដូច​មន្ត្រី​ថ្នាក់​ក្រោម​ មិន​អាច​ទទួល​យក​បាន​។

លោក​អនុសេនីយ៍​ឯក​សំ​ ប្រាក់​ នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៤​ បាន​ឲ្យ​ដឹងថា៖ កន្លង​មក​នគរបាលប៉ុស្តិ៍​រដ្ឋ​បាល​សង្កាត់​លេខ​៤​ ក្រុង​ព្រះសីហនុ​ បាន​ទទួល​ពាក្យ​បណ្ដឹង​រាយការណ៍​ អំពី​បញ្ហា​ចោរ​គាស់​តូប​ របស់​អ្នក​ស្រី​ ចំរើន​ ច័ន្ទ​លីដា​ ចំនួន​៣​លេីក​ សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​បានចំនួន២​លេីក​ ៖ លេីកទី១ ចាប់​បាន​ក្មេង​ៗ​ចំនួន​២នាក់​ និង លេីកទី​២ ចាប់​បាន​ក្មេង​ចំនួន​៥​នាក់​ បាន​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ ប៉ុន្តែ​ក្រុម​ក្មេង​ទាំងនោះ​ជា​អនីតិជន​ មិន​ទាន់​គ្រប់​អាយុ​ដែល​ត្រូវ​ទទួល​ទោស​បាន​ កាល​នោះ​ស្ថាប័ន​អយ្យការ​ អម​សាលាដំបូង​ខេត្ត​ បាន​ធ្វើការ​អប់រំ​ ហេីយ​ដោះលែង​ ឲ្យ​វិលត្រឡប់​មកវិញ​។
នៅ​រសៀល​ថ្ងៃ​ទី​២៩​ខែ​សីហា​ឆ្នាំ​២០១៨​ នេះ​ លោក​អនុសេនីយ៍​ឯក​សំ​ ប្រាក់​ នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៤​ បាន​នាំ​ភ្នាក់ងារ​សារព័ត៌មាន​នគរបាល​ជាតិ​ ទៅ​ពិនិត្យ​មើល​ទីតាំង​ផ្ទះ​លក់​ថ្នាំ​ពេទ្យ​នោះ​ ផ្ទាល់​តែម្តង​ នៅខាង​ត្បូង​ជាប់​រង្វង់​មូល​តោ​ពីរ​។ ឱសថ​ស្ថាន​នោះ​ នៅ​បេីក​អាជីវកម្ម​លក់​ដូរ​ធម្មតា​ ជា​ប្រភេទ​ផ្សារ​ម៉ាត​ តូច​មួយ​ មាន​លក់​ឱសថ​ និង​ របស់​ផ្សេង​ៗ​ទៀត​ ប៉ុន្តែ​ម្ចាស់​បាន​សាង​សង់​បន្ថែម​តូប​ នៅ​ជ្រុង​ខាង​លិច​មួយ​ទៀត​ រាងដូច​ទូរ​កុងតឺន័រ​ បាន​លយ​ ចូល​មក​ចញ្ចេីម​ផ្លូវ​សាធារណៈ​ ខុស​ប្រក្រតី។

លោក​ សំ​ ប្រាក់​ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​លេខ​៤​ បាន​បញ្ជាក់​ថា៖ កន្លង​មក​អាជ្ញាធរ​ក្រុង/ខេត្ត​ បាន​ទៅ​ហាមឃាត់​ ណែនាំ​គាត់​ ឲ្យរុះ​រេី​តូប​លក់ដូរ​នោះ​ចេញ​ តែ​គាត់​មិន​ស្តាប់​ឡើយ​ ម្យ៉ាងទៀត​មនុស្ស​ក្នុង​ហ៊ាង​ណឹង​ មិន​ចង់​និយាយ​ រក​សមត្ថកិច្ច​យេីង​ទេ​។ តាំង​ពី​ណែនាំ​ឲ្យ​គាត់​រុះ​រេីស​តូប​នោះ​មក​ គាត់​មិន​សប្បាយ​ចិត្ត​ នឹង​ អាជ្ញាធរ​ ឬ​ សមត្ថកិច្ច​ ឡើយ។

លោក​សំ​ ប្រាក់​ បាន​បញ្ជាក់​បន្ថែម​ថា​៖ ឱសថ​ស្ថាន​របស់​អ្នក​ស្រី​ចំ​រេីន ច័ន្ទ​លីដា​ មាន​ទំ​និញ​មាន​តម្លៃ​ជា​ច្រើន​មុខ​ តែ​យប់​ឡើង​ បិទទ្វារ​ចាក់​សោរ​ គ្មាន​អ្នក​ដេក​ចាំ​ ឬ​គ្មាន​សន្តិសុខ​យាម​ការពារ​ឡើយ​ ម្យ៉ាងទៀត​តូប​ដែល​គាត់​សង់​លយ​ចូល​មក​ចិញ្ចើម​ផ្លូវ​នោះ​ ជា​ហេតុ​នាំ​ឲ្យ​មាន​ឱកាស​ដល់​ជន​ទុច្ចរិត​ ឬ​ ពួក​ក្មេង​តាម​ចិញ្ចើម​ថ្នល់​ លប​ឡើង​ទៅ​ដេក​នៅ​លេី​ដំបូល​តូប​ ពេល​អធ្រាត្រ​ស្ងាត់​ ឆ្លៀតឱកាស​គាស់​ដំបូល​ លូន​ចូល​យក​សម្ភារៈ​។

ជុំវិញ​ព័ត៌មាន​ ដែល​អ្នក​ស្រី​ចំរើន​ ច័ន្ទ​លីដា​ បង្ហោះ​សារ​បន្តុះ​បង្អាប់​នគរបាល​ខេត្ត​ព្រះសីហនុ​ មិន​អេី​ពេី​យក​ចិត្ត​ទុក​ចាត់ការ​តាម​បណ្តឹង​របស់​គាត់​នោះ គឺជា​រឿង​មិន​ពិត​ឡើយ។ ហេតុ​ដូច​នេះ​ លោក​ឧត្តម​សេនីយ៍​ទោ​ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ សូម​ធ្វើការ​បដិសេធ​ទាំង​ស្រុង​។
សព្វថ្ងៃ​នេះ​ កងកម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ​ គ្រប់​មុខជំនាញ ក្រោម​ការដឹកនាំ របស់​លោក​ឧត្តម​សេនីយ៍​ទោ ជួន ណារិន្ទ បាន​និង​កំពុង​បំពេញ​ការងារ​យ៉ាង​សស្រាក់​សស្រាំ​បំផុត​ ដែល​ប្រជា​ពលរដ្ឋទូទៅ​ក្នុង​ខេត្ត​បាន​ មេីល​ឃេីញ​ និង​ គាំទ្រ​៕



Facebook Comments

To Top