កីឡា

សហព័ន្ធកីឡាម៉ូតូទឹក ៖ កីឡាករខ្មែរធ្វើល្អមែនទែន ក្នុងការប្រឡងម៉ូតូទឹក នៅឥណ្ឌូនេស៊ី

ភ្នំពេញ ៖ លោក ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា និងជាអនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា ក្នុងការប្រកួតស៊ីហ្គេមលើកទី១៨ នៅឥណ្ឌូនេស៊ី កីឡាករកម្ពុជាមាន សាលី អ៊ូមើត-ម៉ីន មូស្ដាន បានធ្វើល្អមែនទែន ចំពោះការប្រឡងវិញ្ញាសារម៉ូតូទឹក នៅឥណ្ឌូនេស៊ី កាល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨។

ការប្រកួតកីឡាអាស៊ីលើកទី១៨ ឆ្នាំ២០១៨ នៅឥណ្ឌូនេស៊ីមាន៤៥ប្រទេស ក្នុងនោះកម្ពុជាឈ្នះ មេដាយមាសចំនួន២វិញ្ញាសារ មេដាយមាសទី១ ដណ្តើមបានដោយកីឡាការិនីខ្មែរ-អាមេរិក ខាន់ ចេសា លើប្រភេទទម្ងន់៤៩គីឡូក្រាម នៃប្រភេទកីឡា ជឺជីតស៊ូ និងមេដាយមាស១គ្រឿង ចំណែកឯ កីឡាករ សាលី អ៊ូមើត បានដណ្ដើមមេដាយមាស ១គ្រឿងលើវិញ្ញាសារ Ski Modified (ម៉ូតូទឹក) បន្ទាប់ពីរូបគេនេះ ដណ្ដើមបានមេដាយសំរឹទ្ធ១គ្រឿងលើវិញ្ញាសា រ Runabout 1100 Stock ។

ក្រោយពីទទួលបានមេដាយមាស លោក ណុះ ស្លេះ បានធ្វើសន្និសីទព័ត៌មានកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ថា កីឡាម៉ូតូទឹករបស់កម្ពុជាទទួលមេដាយមាស១ និងមេដាយសំរឹទ្ធ១ នេះគឺជាលទ្ធផល មួយយ៉ាងធំធេងសម្រាប់។ កីឡាករម៉ូតូទឹករបស់កម្ពុជា មានសមត្ថភាពខ្ពស់ក្នុងកំរិតអន្ដរជាតិ ។ ដោយ ឡែក កីឡាករម៉ូតូទឹកកម្ពុជាវិញមាន សាលី អ៊ូមើត-ម៉ីន មូស្ដាន គឺជាកីឡាករជម្រើសជាតិរបស់កម្ពុជា ដែលអាចយកឈ្នះប្រទេសថៃ នៅវិញ្ញាសារមួយចំនួនទៀតជាពិសេសវិញ្ញាសារម៉ូតូទឹក។

លោកបន្តថា “ជាសមាជិកគណៈកម្មាធិការម្នាក់ ខ្ញុំមើលឃើញថា ក្នុងចំណោមប្រទេសទាំងអស់ ដែល ចូលរួមប្រកួតកីឡាអាស៊ី Asian Games សម្រាប់ម៉ូតូទឹក គឺកីឡាករខ្មែរយើង ធ្វើបានល្អមែនទែន ហើយ វ៉ាជែងគេបាន ហើយអាចទៅឆ្ងាយពីគេលេខ១ សាលី អ៊ូមើត ហើយលេខ២ ម៉ីន មូស្ដាន ទៅឆ្ងាយ ពីគេតែម្ដង”។

លោកបន្ថែមថា ដូច្នេះកីឡាករ សាលី អ៊ូមើត-ម៉ីន មូស្ដាន មានពិន្ទុខ្ពស់ជាងកីឡាកររបស់ថៃ និង ប្រទេសផ្សេងៗទាំងអស់ក្នុងវិញ្ញាសារ ម៉ូតូទឹក ។

ឱកាសនោះដែរ លោក ណុះ ស្លេះ មានការសោកស្ដាយចំពោះកីឡាករ ម៉ីន មូស្ដាន ដែលមិនបាន ទទួលមេដាយ ក៏ប៉ុន្ដែមានសំណាងល្អ ដែលសាលី អ៊ូមើត អាចទទួលបានមេដាយពីរ “មេដាយមាស និងមេដាយសំរឹទ្ធ” ។ ក្នុងចំណោមនោះដែរ កីឡាករកម្ពុជាពីរនាក់ អាចជិះម៉ូតូទឹក៦គ្រឿង ដូច្នេះ សាលី អ៊ូមើត ៤វិញ្ញាសារ និង ម៉ីន មូស្ដាន ២វិញ្ញាសារ បញ្ហាទាំងនេះកីឡាករកម្ពុជាតិចពិតមែន ប៉ុន្ដែកម្ពុជាជិះម៉ូតូទឹកបានយ៉ាងច្រើន។

ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន រដ្ឋមន្ដ្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន និងអ្នកពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់លើកទឹកចិត្ត និងគាំទ្រទាំងថវិកា ដល់កីឡាករ-កីឡាការិនីកម្ពុជា ក្នុងប្រកួតប្រជែងស៊ីហ្គេមលើកទី១៨ ឆ្នាំ២០១៨ នៅឥណ្ឌូនេស៊ី។

លោក វ៉ាត់ ចំរើន នាយបេសកកម្មកីឡាអាស៊ីរបស់កម្ពុជា បានឲ្យដឹងពីឥណ្ឌូនេស៊ី មកថា សម្តេចតេជោ នឹងផ្តល់ការអនុញ្ញាតដល់ប្រតិភូកីឡាអាស៊ីកម្ពុជា ចូលជួបសម្តែងការគួរសម និងប្រគល់ប្រាក់រង្វាន់ លើកទឹកចិត្តដល់ម្ចាស់មេដាយមាសកីឡាអាស៊ីនាល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨។

គួរបញ្ជាក់ថា ប្រាក់រង្វាន់លើកទឹកចិត្តក្នុងកម្រិត Asian Games តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល រួមមាន៖ មេដាយមាស៨០លានរៀល, មេដាយប្រាក់៤០លានរៀល និងមេដាយសំរឹទ្ធិ២៤លានរៀល។ រីឯគ្រូបង្វឹកទទួលបាន១០០ភាគរយ ស្មើនឹងមេដាយខ្ពស់ បំផុតនៃកីឡាករ ឬកីឡាការិនីរបស់ខ្លួន និងគ្រូជំនួយទទួលបាន៧០ភាគរយ។ ក្រៅពីនេះ សម្ដេចតេជោ ហ៊ុន សែន បានកំណត់ជាគោល ការណ៍ឧបត្ថម្ភលើកចិត្តបន្ថែម ដោយមេដាយមាសទទួលបាន១០.០០០ដុល្លារ, មេដាយប្រាក់ ៥.០០០ដុល្លារ និងមេដាយសំរឹទ្ធិ៣.០០០ដុល្លារ៕

ដោយ ៖ អេង ប៊ូឆេង

Facebook Comments

To Top