កីឡា

សល់តែ៣ថ្ងៃទៀតបិទទីផ្សារ ដោះដូរ កីឡាករនៅអ៊ឺរ៉ុប Neymar ចេញមុខម្តងទៀតរឿង ផ្លាស់ទៅ Real Madrid

បរទេស៖ កំពូលកីឡាករថ្លៃបំផុតលើ លោក Neymar របស់ប្រេស៊ីលបាននិយាយ កាលពីថ្ងៃចន្ទម្សិលមិញ សាជាថ្មីថាគាត់នឹងមិនចូល រួមក្រុម Real Madrid ក្នុងពេលនេះ។

ខ្សែប្រយុទ្ធដែលបានចូលរួម ជាមួយក្លឹប Paris Saint Germain ពីក្លឹប Barcelona កាលពីមួយឆ្នាំមុនរូបនេះ បានវិលត្រឡប់ មកកាន់ទីក្រុង បាសេឡូណាវិញដើម្បី ចូលរួមព្រឹត្តិការណ៍មួយរួម ជាមួយកីឡាករវាយកូនហ្គោល Sergio Garcia និងអតីតមិត្តរួមក្រុម Gerard Piqueផងដែរ។

ក្លឹប Real Madrid ដែលត្រូវបានគេជឿជាក់ ថាបានកំណត់យក Neymar ជាគោលដៅផ្ទេរដ៏សំខាន់របស់ពួកគេ សម្រាប់រដូវក្តៅនេះដើម្បី ជំនួសតំណែងកីឡាករ Cristiano Ronaldo ដែលបានចាកចេញទៅអ៊ីតាលី ។

ឆ្លើយទៅកាន់សំណួរនៃអ្នកក្រុមកាសែត ក្នុងឧិកាសនោះ Neymar បាននិយាយថា បច្ចុប្បន្នខ្ញុំនៅតែបន្តកុងត្រា ជាមួយនឹង PSG នៅឡើយហើយក៏ជាកន្លែង ដែលខ្ញុំនឹង នៅលេងបន្តផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Facebook Comments

To Top