តារា

វ៉ាន់ នី​ឡា បង្ហាញភាព ហ៊ឺហារញញឹម សប្បាយច្រើន តែក្រោយខ្នង មានភាពទន់ខ្សោយ ទៅវិញ

ភ្នំពេញៈ តារាចម្រៀង វ៉ាន់ នី​ឡា យើងភាគច្រើន តែ​បង្ហាញ​សកម្មភាព ​ច្រៀង​លេងសើច​សប្បាយ​ជា មួយ​អ្នកគាំទ្រ​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម ខណៈនៅ​ពីក្រោយ​ ស្នាមញញឹម​មាន​លាក់កំបាំង​ភាព ទន់ខ្សោយ​ របស់ខ្លួន​ផងដែរ ។​

​តារាចម្រៀង​រូប​ស្រស់ វ៉ាន់ នី​ឡា បាន​សារភាព​ត្រង់ៗ ​ជា​សាធារណៈ​ថា ខ្លួន​មិនមែនជា​មនុស្ស​ស្រី​ដ៏​រឹងមាំ​ម្នាក់​ដូច​ការគិត ​របស់​មហា​ជន​មួយចំនួន​ឡើយ ទោះបីជា​កន្លងមក នាង​បង្ហាញ​កាយវិការ​ហាក់ដូច ជា​រឹងមាំ​យ៉ាងណាក៏ដោយ ។

ទោះយ៉ាងណា ស្រីស្អាត វ៉ាន់ នី​ឡា ក៏បានលើកឡើងថា «​ខ្ញុំ​មិនមែនជា​មនុស្ស​ស្រី​រឹងមាំ​ដូច​បងប្អូន​មួយចំនួន​គិត​ឡើយ គ្រាន់តែ​ខ្ញុំ​មិនមែនជា​មនុស្ស​ កំសាក ខ្ញុំ​ស្អប់​ពាក្យ​ថា «​កំសាក​» តាំងពី​ធំ​ដឹងក្តី​ដល់​ឥលូវ អ្វីដែល​ខ្ញុំ​ធ្វើ ខ្ញុំ​ហ៊ាន​ទទួល ទោះបីជា​សារភាព​ទៅ​ត្រូវគេ​កាប់​បី​ពូថៅ​ក៏​ខ្ញុំ​ព្រម​» ។​

សូមជម្រាបថា ​យើងធ្លាប់តែឃើញ ​តារា​ស្រី វ៉ាន់ នី​ឡា ប្រើប្រាស់​ជីវិត​យ៉ាង​ស៊ី​វិ​ល័យ និង ចេញចូល​ក្រៅប្រទេស​ ញឹកញាប់​មែនទែន តែ​ស្មាន​មិន​ដល់​ថា​នៅ​ពីក្រោយ​ភាព​ស្នាមញញឹម​ទាំងនោះ នាង​ក៏បាន​លាក់ទុក​ភាពទន់ខ្សោយ ​ដោយ​មិនបាន​បង្ហាញ​ចេញ​ខាងក្រៅ ។ តែ​យ៉ាងណា អ្នកគាំទ្រ វ៉ាន់ នី​ឡា ជាច្រើន​បាន​ផ្ញើ​សារ​លើកទឹកចិត្ត ផ្ដល់​កម្លាំង ចិត្ត​ដល់​រូបនាង​បន្តបន្ទាប់ ៕

ដោយៈ ពេជ្រ វីរៈ

 

Facebook Comments

To Top