កីឡា

លោក Pep Guardiola ស្នើឲ្យ Premier League បន្ថែមរយៈពេលសម្រាប់ទីផ្សា ដោះដូរកីឡាករ

លោក Pep Guardiola បានទទូចថាក្របខ័ណ្ឌ Premier League គួរតែផ្លាស់ប្តូរច្បាប់របស់ខ្លួន និងអនុញ្ញាតឱ្យ មានការចុះកិច្ចសន្យាបន្ថែមនៅក្រៅទីផ្សាដោះដូរកីឡាករ ។

បច្ចុប្បន្នក្រុម Manchester City បានបាត់បង់កីឡាករ ជើងខ្លាំងមួយរូបគឺ Kevin De Bruyne ដោយសារតែកីឡាកររូបនេះ បានរងរបួសជង្គង់ ចាប់តាំងពីទីផ្សាដោះដូរ នៅរដូវក្តៅបានបិទ កាលថ្ងៃទី៩ខែសីហា ។

ទោះជាយ៉ាងណាក្ដី Pep Guardiola គិតថាវាមិនយុត្តិធម៌ឡើយ ដែលក្លឹបមិនត្រូវបានអនុញ្ញាតឱ្យ ទិញកីឡាករបន្ថែមរហូតដល់ខែមករា ប្រសិនបើមានកីឡាកររបួស នៅដើមរដូវកាល ។

គ្រូបង្វឹករូបនេះបាននិយាយថា: “ច្បាប់គឺច្បាប់ដូច្នេះប្រហែលជា សហព័ន្ធបាល់ទាត់នៅ Premier League អាចគិតពីរឿងនេះ នៅពេលមានកីឡាករ​ របួសរយៈពេលយូរ ហើយទីផ្សារដោះដូរ កីឡាករនៅអឺរ៉ុប នៅតែបើកទ្វា” ។

“នៅអង់គ្លេសទ្វា សម្រាប់ទិញកីឡាករ បានបិទទៅហើយ ព្រោះទីនេះវាជាការចាប់ផ្តើម បើករដូវកាលមុនគេ ប៉ុន្តែប្រហែលជាពួកគេ អាចគិតអំពីរឿងនេះ ជាពិសេសនៅពេល ដែលកីឡាកររងរបួស ៥ឬ៦ខែ ហើយទីផ្សាដោះដូរកីឡាករ គួរតែមានរយៈពេលវែងជាងនេះ” ៕

ដោយ ផល វិចិត្រ

Facebook Comments

To Top