អន្តរជាតិ

លីប៊ី ចុះកិច្ចព្រមព្រៀង លើបទឈប់ បាញ់គ្នា នៅក្រុងទ្រីប៉ូលី

ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០១៨ថា លោក Abdulsalam Ashour រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេស លីប៊ី បានថ្លែងកាលពីថ្ងៃចន្ទថា កិច្ចព្រមព្រៀងលើបទឈប់បាញ់គ្នា បានដល់រដ្ឋធានី ទ្រីប៉ូលីហើយ ក្រោយពីមានការប៉ះទង្គិចគ្នា បណ្តាលឲ្យស្លាប់មនុស្សយ៉ាងច្រើន រវាងកងកម្លាំងរដ្ឋាភិបាល និងក្រុម សកម្មប្រយុទ្ធ ។

លោក Ashour បានប្រាប់ដល់ទូរទស្សន៍ក្នុងស្រុក TV channel ថា កិច្ចព្រមព្រៀងគ្នា បានឈានដល់ ក្រោយពីកងសន្តិសុខ នៅទ្រីប៉ូលី បានដណ្តើមបានទីតាំងជា ច្រើនរបស់ក្រុមសកម្មប្រយុទ្ធ នៅក្នុងទីក្រុង ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា តំបន់ភាគខាងត្បូងនៃប្រទេសលីប៊ី ត្រូវបានគេដឹងថា មានអំពើហិង្សាកើតឡើង កាលពី ថ្ងៃអាទិត្យ រវាងកងកម្លាំងរបស់អង្គការសហប្រជាជាតិ ដែលមានរដ្ឋាភិបាលនៅពីក្រោយខ្នង និងក្រុមប្រដាប់អាវុធ ដោយបានសម្លាប់ មនុស្សអស់៥នាក់ និងអ្នកផ្សេងទៀត ចំនួន៣៣នាក់បានរងរបួស ។

មូលហេតុនៃការប៉ះទង្គិច គ្នាមិនទាន់ដឹងច្បាស់ នៅឡើយទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top