ព័ត៌មានជាតិ

រថយន្តបាឡែន ព្រលះម៉ូតូមួយគ្រឿង ប៉ើងស្លាប់មនុស្ស​ម្នាក់

ភ្នំពេញ ៖ រថយន្តបាឡែន និងម៉ូតូធ្វើដំណើរបញ្រ្ចាសទិស បានបុកគ្នាពេញទំហឹងផ្នែកចំហៀងខាងស្តាំ បណ្តាលឲ្យប៉ើងខ្ទៀត ចេញពីម៉ូតូចូលគុម្ពខ្មៅស្លាប់យ៉ាងរន្ធត់ នៅវេលាម៉ោង១១និង៥០នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ​ស្ថិតក្នុង​ឃុំស្រែខ្ទម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

សមត្ថកិច្ចបានបញ្ជាក់ថា អ្នកបើកបរម៉ូតូម៉ាកស៊ីរូស ពណ៌ខ្មៅ ធ្វើដំណើរបញ្ច្រាសទិសគ្នាពីត្បូងទៅជើង បើកបរដោយឈ្មោះ លីម សារ៉ន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរធ្វើតុទូ ស្នាក់នៅភូមិអូមអាម ឃុំ ស្រែខ្ទម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ បានបុកជាមួយរថយន្តម៉ាក កាមរីបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2G-2525 បើកបរដោយឈ្មោះ ញឹក ចាន់ថុល ភេទប្រុស អាយុ៤៨ឆ្នាំ ជា នគរបាល ស្នាក់នៅភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បណ្តាលឲ្យបុរស អ្នកបើកបរម៉ូតូស្លាប់ភ្លាមៗយ៉ាងរន្ធត់​។ ក្រោយពេលកើតហេតុ ម៉ូតូនិងរថយន្ត ត្រូវបាននគរបាល ស្រុកកែវសីមា យកទៅរក្សាទុករងចំាដោះស្រាយនៅពេលក្រោយ ៕

ដោយ ៖ វិសាល

To Top