អន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន នឹងមិនចូលរួម វេទិកាសេដ្ឋកិ ច្ចរុស្ស៊ី

បរទេស៖ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន តាមសេចក្តីរាយការណ៍ បានបដិសេធមិនចូលរួមវេទិកា សេដ្ឋកិច្ចភាគខាងកើត រៀបចំឡើងដោយរុស្ស៊ី នៅក្នុងទីក្រុង Vladivostok ស្របពេលដែលជំនួប កំពូលទី៣ដ៏សំខាន់ ជាមួយលោក គីម ជុងអ៊ុន អាចនឹងធ្វើឡើងនៅពេលណាមួយ ក្នុងខែកញ្ញាខាងមុខនេះ។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Money Today បានរាយការណ៍ នៅថ្ងៃអង្គារនេះថា ការសម្រេចចិត្តបែបនេះ មានន័យថា លោក Lee Nak-yeon នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង នឹងជំនួសលោក មូន ជេអ៊ីន ទៅជួបប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និងថ្នាក់ដឹកនាំពិភពលោកផ្សេងទៀត នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ។

លោក Lee Nak-yeon ជាមន្ត្រីនាំពាក្យវិមានខៀវ របស់ប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយយ៉ាងដូច្នេះថា “លោកនាយក រដ្ឋមន្ត្រី នឹងចូលរួមវេទិកាសេដ្ឋកិច្ចភាគខាងកើត” ហើយលោកបានបន្ថែមថា លោក មូន បានផ្ញើលិខិតមួយទៅលោក ពូទីន ស្នើឲ្យមេដឹកនាំរុស្ស៊ីយោគយល់ អំពីកាលៈទេសៈ។

គួរបញ្ជាក់ថា វេទិកាសេដ្ឋកិច្ចភាគខាងកើត នឹងប្រារព្ធធ្វើឡើង នៅថ្ងៃទី១០-១២ ខែកញ្ញា៕

ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top