កីឡា

Mignolet នៅតែបង្ហាញ បំណងចាកចេញ ទោះជា Karius សម្រេចចិត្ត ទៅលេង ក្លឹបថ្មី ក៏ដោយ

កីឡាករអ្នកចាំទីប៊ែលហ្ស៊ិក Simon Mignolet មិនដែលបានបង្ហាញ អវត្តមាន ឡើយក្នុងការប្រកួតទាំង២
របស់ហង្សក្រហម ចុងក្រោយនេះដោយត្រឹម បានអង្គុយកៅអីបម្រុង ប៉ុណ្ណោះ ហើយមិនដែលសូម្បីតែ មានឈ្មោះលេងតាំង តែពីខែមករាពេលដែល បរាជ័យចាញ់ក្រុម West Brom។

កីឡាករអ្នកចាំទីរូបនេះ ត្រូវបានគេជឿជាក់ថា នៅតែមានជំហរក្នុងការ ចាកចេញពីក្លឹបទៅកាន់ ក្លឹបថ្មីឲ្យបាននៅចុង
បញ្ចប់នៃវេលាដោះដូរកីឡាករ នៅអ៊ឺរ៉ុបនៅចុងសប្តាហ៍ នេះបើទោះបីជាបច្ចប្បន្នទើបតែ ទទួលបានការតំឡើងតំណែង
ទៅជាអ្នកចាំទីដៃទី២ ជំនួសការចាកចេញ របស់ Karius ក៏ដោយ។

Allisson អ្នកចាំទីថ្លៃបំផុតរបស់ក្លឹប ដែលទើបបានទិញពី Roma ហាក់មិនធ្វើឲ្យគ្រូបង្វឹកលោក Klopp អស់
សង្ឍឹមឡើយដោយការបង្ហាញ ប្រកួតទាំងអស់ចុងក្រោយ អ្នកចាំទីប្រេស៊ីលរូបនេះ ធ្វើបានល្អឥតខ្ជោះ សាកសមទៅនឹង
បំផុតតម្លៃ៕

ដោយ៖ ស៊ុន លី

Facebook Comments

To Top