កីឡា

Matuidi: Ronaldo ជាមនុស្សចល័តណាស់ គាត់នឹងរកគ្រាប់បាល់បានច្រើននៅ Juventus

កីឡាករ Blaise Matuidi បាននិយាយថា គោលដៅស៊ុតបាល់បញ្ចូលទី គឺជាផ្នែកមួយរបស់ Cristiano Ronaldo ហើយវាគ្រាន់តែជាពេលវេលា មួយប៉ុណ្ណោះមុនពេលដែល គាត់មកលេងនៅក្លឹប Juventus ។

ម្ចាស់ពាន Ballon d’Or ៥ដងស្ទើតែរកគ្រាប់បាល់ជូន ក្រុមថ្មីរបស់ខ្លួនទៅហើយ នៅក្នុងការប្រកួតដែល Juventus ឈ្នះក្រុម Lazio ២-០ កាលពីល្ងាចថ្ងៃសៅរ៍ប៉ុន្តែមិត្តរួម ក្រុមថ្មីរបស់កីឡាករព័រទុយហ្កាល់ កីឡាករ Matuidi បាននិយាយថា Ronaldo គឺជាកីឡាករល្អបំផុត នៅក្នុងពិភពលោក ហើយវានឹងមិនយូរទេ គាត់នឹងរកគ្រាប់បាល់បានមិនខាន។

Matuidi បាននិយាយប្រាប់សារព័រមាន One Footdall ថា: “គាត់គឺជាកីឡាករល្អបំផុត នៅក្នុងពិភពលោក”។ “សម្រាប់យើងវាជាអ្វីដែលពិសេស ក្នុងការលេងជាមួយគាត់” ។

“យើងដឹងថាបើគាត់ រកគ្រាប់បាល់បានវានឹង ជួយយើងឱ្យឈ្នះច្រើន គាត់គឺជាមនុស្សម្នាក់ដែលឆ្ពោះ ទៅមុខយ៉ាងរហ័សដែល ជាមនុស្សចល័តណាស់ តែយើងត្រូវយល់គ្នាទៅវិញទៅមក ទើបវាកាន់តែប្រសើរ” ៕

ដោយ៖ ផល វិចិត្រ

Facebook Comments

To Top