តារា

Jennie សមាជិក BLANCK PINK ក្លាយជាម៉ូដែលថ្មី របស់ភេសជ្ជ: Sprite ជំនួស Seolhyun

កូរ៉េ ៖ តារាចម្រៀងរូបស្រស់ Jennie សមាជិកក្រុម BLANCK PINK បានក្លាយជាម៉ូដែលថ្មីរបស់ភេសជ្ជ: Sprite បន្ទាប់ពីតារារាមច្បង Seolhyun ដែលតែងលេចមុខក្នុងស្បតពាណិជ្ជកម្មភេសជ្ជ:ល្បីមួយនេះ ។

ព័ត៌មានពី Koreaboo បានអោយដឹងនៅថ្ងៃទី២៧ ខែសីហានេះថា តារាចម្រៀងរូបស្រស់ Jennie បានក្លាយជាម៉ូដែលថ្មីរបស់ភេសជ្ជ: Sprite បន្ទាប់ពីតារាស្រីល្បីជាច្រើនដូចជា Seolhyun , Bae Suzy ដែលធ្លាប់បង្ហាញរាងសិចស៊ីតំណាងភេសជ្ជ:ល្បីមួយនេះ ។
ក្រោយរូបភាពសិចស៊ីពាក់អាវចេញផ្ជិតកាន់ដប Sprite ជាច្រើនសន្លឹកត្រូវបានបង្ហាញ អ្នកគាំទ្រជាច្រើននាំគ្នាសរសើរថា Jennieស្អាតទាក់ទាញ ខ្លាំងណាស់ ហើយជាច្រើនអួតថានាងសិចស៊ីគួរអោយស្រលាញ់ ។

នៅខាងក្រោមរូបភាពនិងវីដេអូខ្លីរបស់ Sprite អ្នកគាំទ្រជាច្រើនចូល Comment ថា “Jennie ស្អាតខ្លាំងក្នុងស្បតនេះ” ខណ: អ្នកខ្លះថា “ សិចស៊ីតែបែបធម្មជាតិគួរអោយស្រលាញ់ នាងអស្ចារ្យណាស់ក្នុងឈុតនេះ” ៕ ទស្សនារូបភាពជាមួយ Lookingtoday ទាំងអស់គ្នា !

ដោយ៖ទូច សុខលីដា

Facebook Comments

To Top